បរទេសៈ ជំងឺមហារីកក្រពេញអូវែដំណាក់កាលដំបូង ពិបាកនឹងពិនិត្យសង្កេតមើលរោគសញ្ញាខ្លាំងណាស់ ហើយភាគច្រើនការបង្ហាញរោគសញ្ញាលុះត្រាតែវាមានអាការធ្ងន់ធ្ងរ ឬក៏យឺតពេលក្នុងការព្យាបាលទៅហើយ។
ដូច្នេះដើម្បីគេចផុតពីជំងឺដ៏កាចសាហាវមួយនេះ អ្នកគួរតែចាត់វិធានការបង្ការ តាមរយៈវិសាស្ត្រមួយចំនួនដូចខាងក្រោម។
ជៀសវាងសាច់កែច្នៃ
ការសិក្សាមួយចំនួនបានអះអាងថា ការទទួលទានសាច់កែច្នៃច្រើនហួសអាចបង្កើនឱកាសនៃការកើតជំងឺមហារីកក្រពេញអូវែ។ ដូច្នេះ អ្នកគួរតែជៀសវាងសាច់កែច្នៃ ព្រមទាំងសាច់ក្រហម ផងដែរ។
បន្ថយជាតិស្ករ
ជាតិស្ករក៏អំណោយផលដល់ការលូតលាស់នៃកោសិកាមហារីកដែរ ហេតុនេះហើយអ្នកគួរតែផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ស្ករប្រចាំថ្ងៃ។
ទទួលទានតែបៃតង
តាមរយៈការសិក្សាមួយបានអះអាងថា តែបៃតងមានផ្ទុកសារធាតុ flavonoids ដែលមានសមត្ថភាពកាត់បន្ថយការរលាក និងការពារពីជំងឺមហារីកេពួកែបំផុត។ ដូច្នេះ តែបៃតងសាកសមខ្លាំងបំផុតក្នុងការទទួលទានប្រចាំថ្ងៃ។
ធ្វើលំហាត់ប្រាណ
វិធានការដ៏ល្អបំផុតសម្រាប់ប្រឆាំងនឹងជំងឺមហារីកក្រពេញអូវែ គឺទទួលទានអាហារដែលមានជាតិខ្លាញ់តិច និងធ្វើលំហាត់ប្រាណជាប្រចាំ។
ទទួលទានផ្លែក្រូច
តែផ្លែក្រូចក៏មានផ្ទុកសារធាតុ flavonoids ដែរ ដូច្នេះការទទួលទានជាប្រចាំអាចជួយរារាំងដល់ការរីកចម្រើននៃកោសិកាមហារីកបាន។
ពិគ្រោះជាមួយគ្រូពេទ្យ
សូមទៅពិនិត្យសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យបានទៀងទាត់ ជាពិសេសសម្រាប់ស្ត្រីដែលអស់រដូវតែម្តង៕
មតិយោបល់