ព័ត៌មានសុខភាព

អ្នកដែលទម្លាប់ទទួលទានបាយបណ្តើរ ផឹកទឹកបណ្តើរ គួរតែឈប់ទៅ!

បរទេសៈ ដំណាក់កាលដំបូងនៃដំណើរការរំលាយអាហារ ចាប់ផ្តើមពីមាត់ដែលជាកន្លែងបំបែកអាហារ ២៥% មុនពេលនឹងឈានដល់ក្រពះ។ ប៉ុន្តែមនុស្សជាច្រើនតែងតែទំពារញ៉ុមៗ ហើយប្រញាប់លេបចូល ដោយមិនបានគិតពីផលវិបាកនោះឡើយ។

នៅពេលដែលអាហារឆ្លងកាត់ការទំពារបានត្រឹមត្រូវ មាត់នឹងផលិតទឹកមាត់បានគ្រប់គ្រាន់ក្នុងការជួយទម្លាក់អាហារចូលដល់ក្រពះ។ ទឹកមាត់នេះក៏អាចជំនួសមុខងារនៃទឹកចំនួន ៩៨% និងអង់ស៊ីម ២% ដែលបង្កភាពងាយស្រួលក្នុងការរំលាយអាហារ។

ទោះជាយ៉ាងណា មនុស្សជាច្រើនចូលចិត្តផឹកទឹកខណៈដែលទទួលទានបាយ។ នេះជាហេតុផលដែលធ្វើឲ្យមាត់ផលិតទឹកមាត់បានតិច ហើយដំណើរការរំលាយអាហារកាន់តែពិបាក។ បន្ទាប់ពីអាហារត្រូវបានបញ្ចូនដល់កន្លែងរំលាយ ក្រពះត្រូវចំណាយពេលផលិត អង់ស៊ីម និងទឹកបន្ថែមទៀត។ ចំណែកឯកអាស៊ីត hydrochloric ដែលដើរតួនាទីសំខាន់ក្នុងការរំលាយអាហារក៏ត្រូវផលិតកាន់តែច្រើន។

ពេលណាទឹកអាស៊ីតកើនឡើងច្រើនបាក់តេរីដែលមានប្រយោជន៍ចោលនឹងត្រូវបំផ្លាញ់ចោល ហើយដំណើរការនៃការរំលាយអាហារក៏កាន់តែប្រើពេលយូរ។ ហេតុនេះ នៅពេលដែលសារធាតុរាវ លាយជាមួយនឹងអាហារ ធ្វើឲ្យក្រពះពិបាកក្នុងការរំលាយ ហើយជញ្ជាំងក្រពះស្រូបយកសុទ្ធតែទឹក ដែលងាយនឹងប្រតិកម្ម។

បើទោះជាយ៉ាងណា មនុស្សមួយចំនួនមានភាពលំបាកក្នុងការបញ្ឈប់ទទួលទានទឹក ឬវត្ថុរាវផ្សេងទៀត ខណៈដែលកំពុងទទួលទានអាហារ។ ប៉ុន្តែអ្នកអាចកាត់បន្ថយ ឬទទួលទានទឹកតិចតាមដែលអាចធ្វើទៅបាន។

ពេលវេលាដែលមានសុវត្ថិភាពបំផុត អ្នកគួរតែទទួលទានទឹកមុនពេលបរិភោគអាហារចំនួន ២០នាទី ឬទទួលទានទឹកក្រោយពេលបរិភោគអាហារចំនួន ៣០នាទី៕

never-dring-water

មតិយោបល់