បរទេសៈ ពិតណាស់ថា បុរសភាគច្រើន អាចប្រឈមនឹងជំងឺ មហារីក្រពេញ ប្រូស្តាត ដែលកើតមានទ្បើងទៅតាមវ័យ។ ស្របពេលដែលក្រពេញប្រូស្តាត កំពុងតែវិវត្តទៅជាជំងឺមហារីកយ៉ាងយឺតៗនោះ មានមនុស្សជាច្រើនបែបគិតថា ការរួមភេទញឹកញាប់ អាចបណ្តាលឲ្យឆ្លងរោគ ឬកើតជំងឺកាមរោគ ដែលជាហេតុផលមួយ បង្កជាមហារីកក្រពេញប្រូស្តាតទៅវិញ។
អ្នកជំនាញសុខាភិបាល នៅឯសាកលវិទ្យាល័យ Harvard បានសិក្សាស្រាវជ្រាវ លើបុរសចំនួន ២៩.៣៤២ នាក់ ដែលមានអាយុចន្លោះពី ៤៦ ដល់ ៨១ ឆ្នាំ ចំពោះចំនួនជាមធ្យម នៃការចេញទឹកកាម របស់ពួកគេក្នុងមួយខែ ស្ថិតក្នុងវ័យក្មេង (អាយុ ២០-២៩) វ័យកណ្តាលជីវិត (អាយុ ៤០-៤៩) និងរួមទាំងពេលថ្មីៗនេះផងដែរ។
ការចេញទឹកកាមនោះ គឺបូករួមទាំង ការរួមភេទ យល់សប្តចេញទឹកកាម ឬពេលមានអារម្មណ៍ចង់សិច និងសម្រេចកាមដោយខ្លួនឯង ឃើញថា បុរសដែលចេញទឹកកាមពី ២១ ឬច្រើនដង ក្នុងមួយខែ មានការថយចុះ ហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ចំនួន ៣៣ ភាគរយ បើធៀបទៅនឹងបុរសដែលចេញទឺកកាមពី ៤ ទៅ ៧ដងក្នុងមួយខែ៕
មតិយោបល់