ព័ត៌មានសុខភាព

៣មូលហេតុ ស្រីៗគួរយកចិត្តទុកដាក់ចំពោះការពាក់អាវទ្រនាប់

ហេតុអ្វីបានជាក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឲ្យស្រីៗឈប់ពាក់អាវទ្រនាប់? តាមពិតទៅការពាក់អាវទ្រនាប់ច្រើនពេកមិនល្អសម្រាប់សុខភាពនោះទេ ព្រោះវាអាចជះឥទ្ធិពលអាក្រក់ទៅលើសុដន់ ស្បែក នឹងមានការឈឺចាប់សាច់ដុំថែមទៀត។ ជាពិសេស ចំពោះអ្នកដែលមានទម្លាប់ពាក់អាវទ្រនាប់រឹប និងពាក់ជាប់រហូតគ្មានពេលដោះចេញតែម្តង។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ ៣ចំណុច ដែលស្ត្រីៗ គួរតែយកចិត្តទុកដាក់ឡើងវិញទៅលើការពាក់អាវទ្រនាប់៖

អាវទ្រនាប់ធ្វើឲ្យខូចទម្រង់សុដន់
ការពាក់អាវទ្រនាប់ជាប់រហូតសូម្បីតែថ្ងៃចុងសប្តាហ៍ក៏មិនលើកលែងដែរនោះ អាចធ្វើឲ្យសាច់ដុំសុដន់ចុះខ្សោយ និងធ្លាក់យារ។ ការកាត់បន្ថយពាក់អាវទ្រនាប់ គឺជាមធ្យាបាយដ៏ល្អបំផុតសម្រាប់ជួយឲ្យសុដន់មានសុខភាពល្អ ព្រោះសុដន់ត្រូវបានគ្រប់ដណ្តប់ទៅដោយស្បែកយឺត និងបណ្តុំទៅដោយសរសសៃជាច្រើន។ ប្រសិនបើអ្នកពាក់អាវទ្រនាប់គ្រប់ពេល អ្នកអាចមានអារម្មណ៍មិនស្រួលនៅក្នុងតំបន់នោះទេ ដោយសារតែមុខងារនៃសរសៃសុដន់មិនដំណើរការ។

កើតមានដុំសាច់ក្នុងសុដន់
ការសិក្សាបានបង្ហាញថា ទម្លាប់ពាក់អាវទ្រនាប់រឹបតឹង ហើយសូម្បីតែពេលយប់ក៏មិនដោះចេញដែរនោះ អាចបណ្តោលឲ្យកើតមានដុំសាច់ក្នុងសុដន់។ ប៉ុន្តែស្ត្រីស្ទើរតែ ៩០ភាគរយ ដែលឈប់ពាក់អាវទ្រនាប់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា សុដន់របស់ពួកគេមានភាពល្អប្រសើរឡើងវិញ។

ខ្សែអាវទ្រនាប់បណ្តោលឲ្យឈឺចុកចាប់ខ្នង និងស្មា
ខ្សែអាវទ្រនាប់មិនត្រឹមតែធ្វើឲ្យមានស្នាមនៅលើខ្នងប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមានការឈឺចាប់សាច់ដុំផងដែរ។ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា អ្នកជំងឺត្រូវបានគេតម្រូវឲ្យឈប់ពាក់អាវទ្រនាប់ ហើយវិភាគពីការឈឺចាប់សាច់ដុំ។ លទ្ធផលស្ត្រី៧៩ភាគរយបាននិយាយថា សាច់ដុំមានភាពវិជ្ជមានវិញហើយ ហើយពួកគេបានសម្រេចចិត្តឈប់ពាក់អាវទ្រនាប់តាំងពីពេលនោះមក។

ទោះជាយ៉ាងណា មិនមែនន័យថា អ្នកត្រូវឈប់ពាក់អាវទ្រនាប់នោះទេ ក៏ប៉ុន្តែសូមជៀសវាងអាវទ្រនាប់ដែលរឹបតឹងខ្លាំងពេក និងគួរតែដោះចេញនៅគេង។

ម្យ៉ាងវិញទៀត ដើម្បីឲ្យសុដន់មានភាពតឹងណែននឹងមានសុខភាពល្អ អ្នកគួរតែឧស្សាហ៍ប្រើដៃធ្វើការម៉ាស្សាថ្នមរាងជារង្វង់ពីឆ្វេងទៅស្តាំមួយថ្ងៃ ១៥នាទី។ អនុវត្តបែបនេះ អាចជួយឲ្យលំហូរឈាមរត់ទៅសុដន់ មានភាពប្រសើរឡើង និងជៀសផុតពីការរលាកផងដែរ៕

ប្រភព៖ brightside

មតិយោបល់