ព័ត៌មានសុខភាព

ទម្លាប់អាក្រក់៣យ៉ាង បើធ្ងន់ធ្ងរអាចអត់កូនប្រើ

អត្រានៃការអត់កូនកំពុងតែមានការកើនឡើងយ៉ាងខ្លាំង ហើយវាក៏ជាកត្តាដ៏គួរឲ្យបារម្ភសម្រាប់គូស្នេហ៍សម័យនេះផងដែរ។ ការសិក្សាជាច្រើនបានព្រមានថា ទម្លាប់ជក់បារី ផឹកស្រា ការរស់នៅក្នុងបរិយាកាសពោរពេញទៅដោយជាតិពុល គឺជាមូលហេតុចម្បងដែលធ្វើឲ្យគុណភាពនៃមេជីវិតឈ្មោលចុះខ្សោយ។

ប៉ុន្តែអ្នកជំនាញបានក្រើនរំលឹកថា នៅមានទម្លាប់អាក្រក់៣យ៉ាងទៀត ដែលអ្នកមិនគួរមើលរំលងឡើយ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់មេជីវិតឈ្មោល ហើយបើធ្ងន់ធ្ងរអាចអត់កូនថែមទៀត។

១. បើកបរយូរពេក
បើយោងតាមការស្រាវជ្រាវបានរកឃើញថា ទម្លាប់នៃការបើកបរ ឬជិះរថយន្តយូរ ជាទៀងទាត់អាចខ្សោយមេជីវិតឈ្មោល។ ព្រោះការអង្គុយយូរតំបន់ឯកជននឹងឡើងកម្តៅ ដែលធ្វើឲ្យលំហូរឈាមត្រូវកាត់បន្ថយ ហើយពង់ស្វាសរងសម្ពាធនៅចន្លោះភ្លៅរហូត។ នេះជាមូលហេតុដែលធ្វើឲ្យប្រុសៗប្រឈមនឹងការអត់កូនប្រើ។

២. ប្រើកុំព្យូទ័រយួរដៃដាក់នៅលើភ្លៅ
តាមរយៈការស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់កុំព្យូទ័រយួរដៃដាក់នៅលើភ្លៅមួយថ្ងៃលើស៥ម៉ោង ឬ អង្គុយធ្វើការម្តងយូរជាង២ម៉ោង អាចបង្កឲ្យប៉ះពាល់ដល់មេជីវិតឈ្មោលយ៉ាងខ្លាំង ជាពិសេសការប្រើនៅពេលថ្ងៃ។

ដូច្នេះអ្នកជំនាញបានផ្តល់អនុវសាស្ត្រថា បុរសគ្រប់រូបគួរតែប្រើប្រាស់កុំព្យូទ័រដាក់ឲ្យឆ្ងាយពីឯកជន។ រាល់ពេលប្រើមិនគួរយូរជាងពី២ម៉ោងឡើយ ហើយត្រូវក្រោកឡើងដើរមួយជុំសិន ទើបអាចអង្គុយធ្វើការម្តងទៀត។

៣. ដាក់ទូរស័ព្ទនៅក្នុងហោប៉ៅខោ
ការសិក្សាមួយបានបង្ហាញថា ៨០ភាគរយ នៃសិស្សនិស្សិតមានទម្លាប់ដាក់ទូរស័ព្ទដៃនៅក្នុងហោប៉ៅ ហើយអត្រាតិចបំផុតគឺ ៦ម៉ោងនៅក្នុងមួយថ្ងៃ។ នេះជាទម្លាប់អាក្រក់មួយដែលអាចប៉ះពាល់ដោយផ្ទាល់ទៅដល់មេជីវិតឈ្មោល។
ដើម្បីជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរ អ្នកជំនាញបានណែនាំឲ្យកាត់បន្ថយការដាក់ទូរស័ព្ទដាក់នៅក្បែរតំបន់ឯកជន ដោយដោយទម្លាប់ដាក់ក្នុងកាតាបស្ពាយប្រសើរជាង៕

មតិយោបល់