ព័ត៌មានសុខភាព

ឈឺឆ្អឹងខ្នង ឈឺចង្កេះ យូរហើយមែនទេ? ប្រើគ្រាប់ម្រុំនឹងបាត់ដូចគេបេះ

ម្រុំ គឺជារុក្ខជាតិមួយប្រភេទដែលមានគុណតម្លៃខ្លាំងបំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកនូវសមាសធាតុសំខាន់ៗដូចជា ប្រូតេអ៊ីន វីតាមីន បេតាការ៉ូទីន និងអាស៊ីតអាមីណូ…។ ជាទូទៅ គ្រប់ផ្នែកនៃរុក្ខជាតិម្រុំ សុទ្ធតែមានប្រយោជន៍ទាំងអស់ ដែលមនុស្សអាចប្រើបានតាមត្រូវការ ប៉ុន្តែគេនិយមប្រើស្លឹក និងគ្រាប់របស់វាច្រើនជាងគេ។

គ្រាប់ម្រុំត្រូវបានគេប្រើធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺច្រើនមុខបំផុត ហើយក្នុងនោះក៏មានជំងឺឈឺឆ្អឹងខ្នង និងចង្កេះផងដែរ។ ដូច្នេះហើយ ចំពោះអ្នកដែលមានបញ្ហាឈឺខ្នង ឈឺចង្កេះ មិនចាំបាច់ទៅជួបពេទ្យទៀតឡើយ គ្រាន់តែអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ ជំងឺនឹងឆាប់ជាសះស្បើយ។

ធាតុផ្សំ៖

  • គ្រាប់ម្រុំស្ងួត មួយក្តាប់
  • ទឹក១លីត្រ

របៀបអនុវត្ត៖
១.យកគ្រាប់ម្រុំទៅដាំទឹកឲ្យពុះ ហើយរម្ងាស់រយៈពេល៥នាទីទើបលើកចុះ។
២.នៅពេលត្រជាក់ សូមទទួលទានបន្ទាប់ពីញ៉ាំអាហារពេលព្រឹក១កែវ និងមុនពេលចូលគេងមួយកែវ។

សូមបន្តប្រើរហូតទាល់តែជំងឺជាសះស្បើយ ក៏ប៉ុន្តែក្នុងអំឡុងពេលអនុវត្តរូបមន្តមួយនេះ ហាមទទួលទានគ្រឿងស្រវឹង ព្រោះវាអាចធ្វើឲ្យបាត់បង់នូវប្រសិទ្ធភាពនៃថ្នាំ៕

ប្រភពៈ rak sukapap

មតិយោបល់