តើអ្នកកំពុងតែកើតមានបញ្ហាស្នាមជាំនៅលើរាងកាយដោយមិនដឹងខ្លួនមែនទេ? ត្បិតតែស្នាមជាំដែលលេចឡើងនៅលើផ្ទៃស្បែក មិនធ្វើឲ្យអ្នកឈឺចាប់ក៏ពិតមែន ក៏ប៉ុន្តែអ្នកមិនគួរមើលរំលងឡើង ព្រោះវាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួន។ ជារឿយៗ ស្នាមជាំដែលកើតឡើងឯងៗនៅលើផ្ទៃស្បែក អាចបណ្តោលមកពីបញ្ហាសុខភាពមួយចំនួន។
ជំងឺទឹកនោមផ្អែម
ទឹកនោមផ្អែម ក៏មានឥទ្ធិពលអវិជ្ជមានទៅលើចរន្តឈាមដែរ ដូច្នេះរាងកាយនឹងងាយស្រួលប្រឈមនឹងបញ្ហាស្នាមជាំនៅក្រោមស្បែក។ មិនតែប៉ុណ្ណោះ ស្នាមជាំអាចជារោគសញ្ញានៃជំងឺទឹកដោមផ្អែមដំណាក់កាលដំបូង ហើយរោគសញ្ញាផ្សេងទៀតនៃជំងឺទឹកនោមផ្អែម គឺស្រេកទឹក របួសមិនងាយជាសះស្បើយ មានអារម្មណ៍អស់កម្លាំងជានិច្ច ភ្នែកមើលលែងសូវច្បាស់ និងមានស្នាមអុជសៗនៅលើស្បែក។
ជំងឺឈាម
ជំងឺស្លេកស្លាំងមិនមែនជាបញ្ហាដែលពិបាកព្យាបាលនោះទេ តែប្រសិនបើអាការ:ដទៃទៀតដូចជា ការហូរឈាមតាមច្រមុះ ការហូរឈាមច្រើនហួសបន្ទាប់ពីការវះកាត់ អ្នកអាចនឹងកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
បើយោងតាមមូលនិធិអាមេរិក បានបង្ហាញថា ជំងឺឈាម គឺជាជំងឺតំណពូជដែលបណ្តោលមកពីកង្វះ ឬបាត់បង់ប្រូតេអ៊ីននៅក្នុងឈាម។
មហារីកឈាម
ស្នាមជាំពណ៌ស្វាយដែលលេចឡើងនៅលើស្បែក អាចជាសញ្ញានៃជំងឺមហារីកឈាម ផងដែរ។ បើយោងតាមលោកសាស្ត្រាចារ្យ Kenneth Offit ប្រធានផ្នែកនៃជំងឺមហារីកនៅមន្ទើរពេទ្យ Denver Health បានឲ្យដឹងថា រោគសញ្ញានៃជំងឺមហារីក រួមមានភាពអស់កម្លាំង ហើមកូនកណ្តុរ និងការឈឺចាប់ឆ្អឹងផងដែរ។ សូមទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្ននមានរោគសញ្ញាទាំងនេះ។
កង្វះវីតាមីន C
វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរបួស និងបង្កើនស្រទាប់កូឡាជែន។ ប៉ុន្តែប្រសិនបើកង្វះវីតាមីន C អាចបណ្តោលឲ្យសរសៃឈាមតូចៗត្រូវបែកខ្ញែក ហើយស្នាមជាំនឹងលេចឡើងនៅលើផ្នែកណាមួយនៃផ្ទៃស្បែក៕
មតិយោបល់