ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្អូនស្រីបង្កើត ខេមរៈ សិរីមន្ត បែកសាច់

ប្អូនស្រីបង្កើត​តារាចម្រៀង​ខេមរៈ សរិមន្ត គឺកញ្ញា ខេមរៈ ស្រីពៅ បានបង្ហាញវត្តមាន​យ៉ាងក្រឡឺមបំផុត តាមរយៈវីដេអូឃ្លិប ថ្មីមួយ នៅមុននេះបន្តិចថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៧ ដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ជាមួយទម្រង់មុខ​របស់នាង​។​

ការបាត់ខ្លួនយ៉ាងយូរពីវិថីសិល្បៈ ខេមរៈ ស្រីពៅត្រូវបានបណ្តាញផ្សព្វផ្សាយ​ក្នុងស្រុកជាច្រើន​បានចេញផ្សាយថាតារាស្រី​រូបនេះ​ បានសម្ញំរួមរស់​ជាមួយឧកញ៉ា​ទ្រព្យស្តុក ដ៏មានអំណាច​ម្នាក់។ បណ្តាញផ្សព្វផ្សាយ​ផ្សេង​ទៀត ក៏បានចុះផ្សាយថា នាងមានបញ្ហាស្បែកប្រតិកម្ម ហើយបងប្រុស​នាង​ទៀត សោត ក៏បានព្យាយាមបិទបាំង​ពី ព័ត៌មានរបស់នាង​។​

ទើបតែមកដល់ដើមឆ្នាំ​២០១៧ ខេមរៈ ស្រីពៅ បានបញ្ចេញវិដេអូឃ្លិបរយៈពេល ៣០វិនាទី បញ្ជាក់ទៅកាន់ទស្សនិកជនថា នាងបានធូរស្បើយហើយ ក៏អរគុណ ដល់ទស្សនិកជនដែលបានយកចិត្តទុកដាក់ពីសុខភាពរបស់នាង​ ហើយជូនពរ​ប្រិយមិត្ត​ឲ្យជួបតែសំណាងល្អទាំងអស់គ្នា ។​
វត្តមាននេះ បានធ្វើឲ្យទស្សនិកជ​ន​ចាប់អារម្មណ៍បំផុត ដោយមុខនាងឡើង​ហើម រាងធាត់ជាងមុន ដែល​អាច​ចាត់ទុកថា ទំនង​គេងយូរ​ត្រូវថ្នាំ បណ្តាល​ឲ្យបែកសាច់ ៕​

ចងជ្រាបច្បាស់ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=i3J06Br_q9E&feature=youtu.be

មតិយោបល់