ក្នុងមួយឆាករបស់មនុស្សស្រីគ្រប់រូប ត្រូវតែឆ្លងកាត់ស្នេហាដ៏ផ្អែមល្ហែម ដែលឈានអាចដល់ដំណាក់កាលយ៉ាងសំខាន់ គឺការរួមខ្នើយតែមួយ។ ដូច្នេះសម្រាប់នារីនៅក្រមុំព្រហ្មចារីទាំងឡាយ មុននឹងសម្រេចចិត្តប្រគល់ខ្លួនឲ្យទៅបុរសណាម្នាក់ គួរស្វែងយល់កត្តាសំខាន់ៗមួយចំនួនជាមុនសិន។
ស្គាល់ដៃគូរឲ្យបានច្បាស់
ការរួមភេទ ជាពេលវេលាមួយដ៏រីករាយក្នុងជីវិតមនុស្សគ្រប់គ្នា តែអ្នកត្រូវដឹងកាលៈទេសៈឲ្យបានច្បាស់លាស់។ ជាពិសេស នារីត្រូវស្គាល់ពីចិត្តបុរសជាដៃគូរឲ្យបានយូរ បន្ទាប់មកត្រូវរៀបការតាមផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ព្រោះការរួមភេទមួយពេលអាចធ្វើឲ្យអ្នកសប្បាយទាំងផ្លូវកាយ និងផ្លូវចិត្តក៏ពិតមែន តែក៏បំផ្លាញអនាគត់អ្នកផងដែរ។
ការការពារ
សម្រាប់ដៃគូរដែលមិនទាន់ចង់បានកូន ការការពារជាកត្តាដ៏ចាំបាច់បំផុត។ ជាទូទៅ វិធីដែលសាមញ្ញជាងគេនោះ គឺការប្រើស្រោមអនាម័យ ព្រោះវាមានងាយស្រួលក្នុងប្រើប្រាស់ ហើយ អាចការពារយើងពីជំងឺផ្សេងៗ ជាពិសេសការមានផ្ទៃពោះដោយចៃដន្យ។ អ្នកក៏អាចជ្រើសយកការប្រើ ថ្នាំលេប ថ្នាំចាក់ ឬកងដាក់ក្នុងស្បូន ក៏បាន។
ការហូរឈាមពេលរួមភេទលើកដំបូង
តាមការស្រាវជ្រាវបានបង្ហាញថា ការហូរឈាម នៅពេលរួមភេទលើកដំបូងរបស់មនុស្សស្រី គ្រាន់តែជាជំនឿមិនត្រឹមត្រូវមួយប៉ុណ្ណោះ ដោយសារសន្ទះព្រហ្មចារីយ៏អាចដាច់រួចទៅហើយ នៅពេលដែលពួកគាត់ រត់ លោត ជិះកង់ ហែលទឹក ធ្វើលំហាត់ប្រាណ និងសកម្មភាពផ្សេងៗ ឬមួយស្រ្តីមួយចំនួនអាចគ្មានតាំងពីកំណើតមកម្ល៉េះ។
ពេលកំពុងរួមភេទ
ប្រសិនបើជាដៃគូរសុទ្ធតែមិនធ្លាប់រួមភេទដូចគ្នា ចូលអ្នកទាំងពីរ បង្កើតភាពផ្អែមល្ហែមឲ្យបានច្រើន។ ជាពិសេសពេលដែលកំពុងរួមភេទ កុំប្រើកំលាំងខ្លាំងៗពេក ត្រូវធ្វើទៅតាមសម្រួល ដោយប្រើមនោសញ្ចេតនា។ ប្រសិនបើខាងស្រី មានភាពឈឺចាប់ត្រូវប្រាប់ខាងប្រុសឲ្យប្តូរ កាយវិការខ្លះៗ ដើម្បីធ្វើឲ្យពេលវេលាលើកទីមួយនេះ មានភាពរ៉ូមមែនទិចបំភ្លេចមិនបានអស់មួយជីវិត។
ការឈឺចាប់ មិនមែនជាឧបសគ្គ
រួមភេទលើកដំបូង អាចបង្ករឲ្យមានការឈឺចាប់ជារឿងធម្មតា ហើយការឈឺនោះនឹងបាត់ទៅវិញបន្តិចម្តងៗ បន្ទាប់ពីទ្វារមាសរបស់ស្រ្តីបញ្ចេញទឹករំអិលមកក្រៅ ដែលធ្វើឲ្យអាប្អូនតូចរបស់បុរស ធ្វើការសកម្មភាពបានយ៉ាងងាយស្រួល។ ក្រោយពីភាពឈឺចាប់បាត់បង់ទៅ នោះវាបន្សល់តែភាពផ្អែមល្ហែម យ៉ាងល្អូនល្អិនប៉ុណ្ណោះ៕
មតិយោបល់