ថ្លើម, សួត, តម្រនោម និងពោះវៀនមានតួនាទីជួយលាងសម្អាតរាកាយរបស់អ្នក។ ប៉ុន្តែមានកត្តាមួយចំនួនដែលធ្វើឲ្យប្រសិទ្ធិភាពរបស់មុខងារសរីរាង្គទាំងនេះត្រូវចុះខ្សោយ ហើយការប្រមូលផ្តុំជាតិខ្លាញ់ត្រង់ក្បាលពោះ នឹងក្រពះចាប់ផ្តើមកើតមានឡើងបន្តិចម្តងៗ រហូតទាល់តែធំអាក្រក់មើល។
ទោះជាយ៉ាងណាក្នុងអត្ថបទខាងក្រោមនេះ ថ្វីត្បិតតែជាវិធីសាមញ្ញៗក៏ពិតមែន ប៉ុន្តែអាចជួយសម្រកជាតិខ្លាញ់យ៉ាងឆាប់រហ័ស។
របស់ដែលត្រូវការ៖
– ក្រូចឆ្មាមួយចំហៀង
– ទឹក 1/3 ក្នុងមួយកែវ
– ត្រសក់មួយផ្លែ
– ជីវ៉ាន់ស៊ុយមួយបាច់តូច
– ខ្ញីមួយដុំ
ការរៀបចំ៖
ចាប់ផ្តើមចិតសំបកខ្ញី និងត្រសក់ចេញ។ ហាន់ជីវ៉ាន់ស៊ុយ និងបន្ថែមគ្រឿងផ្សំទាំងអស់ចូលទៅក្នុងម៉ាស៊ីនក្រឡុក។ ក្រឡុកទាល់តែចេញពពុះ ហើយអ្នកអាចបន្ថែមទឹកឃ្មុំបន្តិច ដើម្បីបង្កើនរសជាតិផ្អែមក្នុងល្បាយ។
ទទួលទានល្បាយនេះទាំងអស់ មុនពេលចូលគេង ហើយអ្នកនឹងទទួលបានលទ្ធផលបន្ទាប់ពីប្រើបានរយៈពេលពីរសប្តាហ៍៕
មតិយោបល់