ស្ទឺងត្រែងៈ ភ្នាក់ងារ Post News ប្រចាំខេត្តស្ទឹងត្រែង រាយការណ៍នៅមុននេះបន្តិចឲ្យដឹងថាមានករណីភ្លើងឆេះផ្ទះ នៅភូមិព្រែក សង្កាត់ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅមុខមន្ទីរពេទ្យខេត្ត ខណៈដែលម្ចាស់ផ្ទះចាក់សោរួចចេញទៅការអស់។
សេចក្តីរាយការណ៍បានបន្ថែមថា អគ្គិភ័យនេះ បណ្ដាលឲ្យបុរសសន្លប់ដោយសារភ័យខ្លាចនឹងភ្លើងកំពុងឆាបឆេះ ប៉ុន្តែបុរសរូបនេះ មិនមែនជាម្ចាស់ផ្ទះនោះទេ គឺអ្នកនៅក្បែរផ្ទះកើតហេតុ ហើយអគ្គិភ័យបានរលត់ទៅវិញ ក្រោយការអន្តរាគមន៍របស់រថយន្តពន្លត់អគ្គិភ័យ ទើបមិនបណ្ដាលឆាបឆេះផ្ទះក្បែរខាង ។ សម្ភារៈដែលខូចខាតរួមមាន ៖ ម៉ូតូ៣គ្រឿង និងកង់២គ្រឿង ត្រូវភ្លើងឆេះខ្ទេតតែម្ដង។ មូលហេតុនៃអគ្គភ័យនេះ គេមិនទាន់ដឹងថា ផ្ដើមចេញពីអ្វីនៅឡើយទេ៕
https://youtu.be/oqAUi0PZNpY
មតិយោបល់