អាមេរិកៈ កំហុសផ្នែកវេជ្ជសាស្ត្រ ត្រូវបានគេចាត់ទុកថា ជាឃាតករទី៣ សម្លាប់ជីវិតប្រជាពលរដ្ឋ រាប់រយអ្នករបស់អាមេរិក នេះបើការសិក្សាថ្មីមួយបានអះអាង។
បើក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Johns Hopkins បានវិភាគលើទិន្នន័យចំនួន ៨ឆ្នាំរបស់អាមេរិក បានសន្និដ្ឋានថា ពលរដ្ឋចំនួនជាង ២៥០.០០០ នាក់ ត្រូវបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារកំហុសឆ្គង ផ្នែកវេជ្ជសាស្រ្តនៅសហរដ្ឋអាមេរិក។
តាមទិន្នន័យនៃការវិភាគនេះ បានបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ថា កំហុសឆ្គងផ្នែកវេជ្ជសាស្ត្រ ពិតជាឃាតករទី៣ ដែលបានសម្លាប់ជីវិត ជនជាតិអាមេរិករាប់សិបនាក់។ ជាក់ស្ដែងបច្ចុប្បន្ន ជំងឺផ្លូវដង្ហើម បានសម្លាប់មនុស្សចំនួន ១៥០.០០០ នាក់ក្នងមួយឆ្នាំ ដែលនេះ អាចបញ្ជាក់ឲ្យយើងឃើញច្បាស់ថា កំហុសឆ្គងផ្នែកវេជ្ជសាស្ត្រ ជាឃាតករទី៣ ដែលសម្លាប់ជីវិតមនុស្ស នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក។
យ៉ាងណាមិញ លោកបណ្ឌិត Martin ជាសាស្ត្រាចារ្យខាងផ្នែកវះកាត់ បាននិយាយថា “អត្រានៃការស្លាប់ ដែលបង្កឡើងដោយសេវាថែទាំវេជ្ជសាស្រ្ត នៅមិនទាន់ត្រូវបានគេទទួលស្គាល់ ជាស្ដង់ដារណាមួយ សម្រាប់ការប្រមូលស្ថិតិជាតិនៅទ្បើយទេ»៕
មតិយោបល់