កាណាដាៈពលរដ្ឋកាណាដាជាង៨ម៉ឺន៨ពាន់នាក់ ត្រូវបង្ខំចិត្តចាកចេញពីក្រុង Fort McMurry ដោយសារអាកាសធាតុក្តៅខ្លាំង បង្កឲ្យភ្លើងឆេះព្រៃកាន់តែរីករាលដាល។ នេះបើយោងតាមរយៈ សារព័ត៌មាន SKY NEWS ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
ខណៈពេលនេះ អាជ្ញាធរបានឲ្យដឹងថា កងកម្លាំងកាណាដាកំពុងដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីប្រតិបត្ដិការជួយសង្គ្រោះបន្ទាន់។
គួរបញ្ជាក់ផងដែរ ហេតុការណ៍ភ្លើងឆេះព្រៃនេះ បានកើតទ្បើងកាលពីថ្ងៃចន្ទ ដែលបណ្ដាលឲ្យអគារចំនួន ១.៦០០ ខ្នង ត្រូវបានខូចខាត និងរងការបំផ្លិចបំផ្លាញ ប៉ុន្តែវាមិនបណ្ដាលឲ្យមានមនុស្សរងរបួស ឬស្លាប់នោះទេ៕
https://www.youtube.com/watch?v=jzWG7t5a4VA
https://www.youtube.com/watch?v=XKaM6bw_S5U
មតិយោបល់