ព័ត៌មានសុខភាព

វិធីព្យាបាលមុនឲ្យរលាយបាត់ក្នុងរយៈពេល ១ខែ

មុន ជាជំងឺស្បែកម្យ៉ាងដែលកើតមានចំពោះមនុស្សស្ទើរគ្រប់រូប ដែលធ្វើឲ្យប៉ះពាល់ដល់សម្រស់ និងភាពជឿជាក់លើខ្លួនឯង។ តើអ្នកកំពុងតែពិបាកជាមួយនឹងបញ្ហាមុនមែនទេ? តើអ្នកធា្លប់បានសាកល្បងព្យាបាលមុនច្រើនដងហើយ តែមិនព្រមបាត់សោះមែនទេ?

ប្រទាលកន្ទុយក្រពើ ជាឱសថដ៏ពូកែសម្រាប់ព្យាបាលបញ្ហាស្បែក ជាពិសេសញ្ហាមុន។ មិនតែប៉ុណ្ណោះវាត្រូវបានគេយកទៅច្នៃធ្វើជាផលិតផលថែរក្សាសម្រស់ជាច្រើន ព្រោះវាមានផ្ទុកវីតាមីន C, A, E, អំបិលរ៉ែ កាបូអ៊ីដ្រាត និងអាស៊ីតអាមីណូ ដែលសុទ្ធតែមានប្រយោជន៍សម្រាប់ស្បែក។

ចំណែកឯរបៀបយកប្រទាលកន្ទុយក្រពើធ្វើជាឱសថព្យាបាលជំងឺមុន តាមបែបធម្មជាតិ ជារឿងស្រួលបំផុត ដោយអ្នកគ្រាន់តែអនុវត្តតាមវិធីខាងក្រោមនេះ៖

របស់ដែលត្រូវប្រើ៖
– ប្រទាលកន្ទុយក្រពើមួយធៀង
– កូនកាំបិទមួយ
– ស្លាបព្រាមួយ
– កូនចានមួយ

របៀបធ្វើ៖
– យកប្រទាលកន្ទុយក្រពើមួយធៀងធំ ទៅលាងទឹកឲ្យស្អាត
– ពុះវាជាពីរតាមបណ្តោយ ហើយយកស្លាបព្រាកោសសាច់ដាក់ក្នុងកូនចាន
– លាងមុខរបស់លោកអ្នកឲ្យស្អាតដោយទឹកក្តៅឧណ្ឌៗ ហើយជូតឲ្យស្ងួត
– យកសាច់ប្រទាលកន្ទុយក្រពើនោះទៅលាបលើកន្លែងដែលកើតមុន ហើយទុកវាឲ្យស្ងួត
– រួចលាងសម្អាតជាមួយនឹងទឹកធម្មតាឲ្យបានស្អាត

ធ្វើរបៀបនេះ ២ដងក្នុងមួយថ្ងៃ វានឹងអាចធ្វើឲ្យមុនរលាយបាត់បន្តិចម្តងៗ ក្នុងរយៈពេលមួយខែ ឬក៏យូរបន្តិចអាស្រ័យទៅលើផ្ទៃមុខរបស់លោកអ្នក៕

មតិយោបល់