ព័ត៌មានសុខភាព

អលង្ការដាស់សម្រើបធ្វើឲ្យមានអារម្មណ៍ ដូចដៃគូដកដង្ហើមនិងស្ទាបអង្អែល

អាមេរិកៈនិស្សិតបញ្ចប់ការសិក្សាម្នាក់ បានបង្កើតឧបករណ៍ដាស់អារម្មណ៍ ឬឧបករណ៍សិច មានលក្ខណៈខុសប្លែកពីគេ ព្រោះវាត្រូវបានរចនាបង្កើតឡើងដូចជា ខ្សែក ខ្សែដៃ កងដៃ ឬបណ្តោងខ្សែក និងបន្ទះរាបមួយ សម្រាប់ពាក់និងដាក់នៅលើដងខ្លួនរបស់ស្ត្រី(បរិវេណសម្រើប)។

នាង Wan Tseng គឺជានិស្សិតបានបញ្ចប់ការសិក្សានៅសាលាវិទ្យាល័យ ភូមិន្ទវិចិត្រសិល្សៈ​បានបង្កើតឧបករណ៍ Wisp ៤ប្រភេទ អលង្ការស៊ីលីខិនខ្សែក ខ្សែដៃ កងដៃ ឬបណ្តោងខ្សែក ឬបន្ទះរាប។

អ្នកប្រើឧបករណ៍ Wisp នឹងមានអារម្មណ៍ ដួចជាពេលដៃគូរបស់ខ្លួនស្ទាបអង្អែល និងដកដង្ហើមលក្ខណៈសុខស្រួលនៅក្បែរត្រចៀក។

នាង Wan Tseng អ្នករចនាបង្កើតឧបករណ៍ Wisp បានប្រាប់អ្នកសារព័ត៌មានថា “ការរួមភេទនៅតែជាប្រធានបទដែលគេហាមឃាត់ នៅប្រទេសអភិរក្សនិយមមួយចំនួន ដែលមនុស្សស្រីជាច្រើនមានអារម្មណ៍ថា ពួកគេមិនអាចនិយាយអំពីវាដោយបើកចំហបាន ដូច្នេះខ្ញុំចង់លើកឡើងអំពីប្រធានបទនេះដើម្បីជួយក្មេងស្រីឲ្យស្វែងយល់ពីរាងកាយរបស់ខ្លួន និងការផ្លាស់ប្តូរការយល់ឃើញ របស់ពួកគេចំពោះការរួមភេទ” ៕

មតិយោបល់