លោក Hector Cuper គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេហ្សីបបានបញ្ជាក់ថា Cristiano Ronaldo មិនទាន់ល្អគ្រប់គ្រាន់សម្រាប់ការឈ្នះពានរង្វាន់ FIFA Player Of The Year នោះទេ។
Ronaldo បានជួយក្រុម Real Madrid លើកពាន UEFA Champions League និងក្រុមជម្រើសជាតិព័រទុយហ្គាល់លើកពាន Euro 2016 កាលពីឆ្នាំ២០១៦កន្លងទៅ ហើយក៏ជាអ្នកឈ្នះពាន Ballon d’Or កាលពីខែធ្នូផងដែរ។ ខណៈដែល Lionel Messi វិញ រកបាន៥១គ្រាប់ក្នុងឆ្នាំ២០១៦កន្លងទៅ និងជួយក្រុម Barcelona ឈ្នះពាន La Liga និង Copa del Rey ។
តាមស្ថិតិខាងលើនេះហើយ បានធ្វើឱ្យលោក Cuper ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអេហ្សីបសម្រេចចិត្តបោះឆ្នោតឱ្យ Messi ឯណោះវិញ ជាបេក្ខភាពកីឡាករល្អបំផុតក្នុងលោករបស់ FIFA ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះនិយាយថា៖ “Messi ជាកីឡាករល្អបំផុតរបស់ខ្ញុំ ហើយខ្ញុំបានជ្រើសរើសគាត់។ គាត់ជាកីឡាករល្អបំផុត ដែលខ្ញុំបានឃើញឆ្នាំមុន។ យើងនិយាយពីទម្រង់លេងទាំងមូលតែម្ដង គាត់បានផ្ដល់គ្រប់យ៉ាងដល់ Barcelona ”។
ចំពោះទម្រង់លេងរបស់ Ronaldo វិញ គ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះបានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះល្អ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ក្នុងការឈ្នះបានរង្វាន់ FIFA Best Player Of The Year នោះទេ៕
មតិយោបល់