ព័ត៌មានសុខភាព

ពិតទេ! ថ្នាំពន្យារកំណើត អាចបណ្តោលឲ្យកើតជំងឺមហារីកសុដន់?

មានមនុស្សស្រីប្រមាណជា ១៤០លាននាក់ នៅទូទាំងពិភពលោកបានប្រើប្រាស់ វិធីពន្យារកំណើត ក្នុងគោលបំណងគ្រប់គ្រងការមានផ្ទៃពោះ ការព្យាបាលជំងឺរាំងរដូវ ឬសម្រាលភាពឈឺចាប់ពេលមករដូវ។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីអត្ថប្រយោជន៍ទាំងប៉ុន្មាននេះ ការពន្យារកំណើត ក៏អាចនាំមកនូវហានិភ័យនៃសុខភាពមួយចំនួនផងដែរ។
ការស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយនៅក្នុងកាសែត New England Journal of Medicine បានឲ្យដឹងថា ចំពោះស្ត្រីដែលប្រើវិធីពន្យារកំណើតដូចជា ថ្នាំគ្រាប់ ឬឧបករណ៍សម្រាប់ដាក់ក្នុងស្បូន អាចបណ្តោលឲ្យប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូន endocrine និងមានការកើនឡើងហានិភ័យនៃជំងឺ មហារីកសុដន់។

ទោះជាយ៉ាងណា ស្ត្រីដែលកំពុងតែធ្វើការពន្យារកំណើត មិនគួរព្រួបារម្ភអំពីវិធីពន្យារកំណើតទាំងនេះឡើយ ព្រោះកត្តាហានិភ័យនៃជំងឺមហារីកសុដន់ មានកម្រិតតិចតួចបំផុត គឺក្នុងចំណោមស្ត្រីចំនួន ៧,៦៩០នាក់ មានម្នាក់ប៉ុណ្ណោះ ដែលកើតជំងឺមហារីក ដោយសារតែការប្រើថ្នាំពន្យាកំណើត។

ក្រៅពីនេះ ការវិវត្តទៅជាជំងឺមហារីកសុដន់ បានកើនឡើងចំពោះស្ត្រីដែលអស់រដូវ (ប្រសិនបើពួកគេប្រើថ្នាំពន្យាកំណើត) ប៉ុន្តែអត្រានៃការលូតលាស់ជំងឺមានកម្រិតទាបជាង ១ភាគរយ នេះបើយោងតាមវេជ្ជបណ្ឌិត Jill Rabin នៅទីក្រុងញ៉ូវយ៉ក បាននិយាយ៕

ដកស្រង់ពី៖ soha

មតិយោបល់