ព័ត៌មានសុខភាព

សញ្ញាបញ្ជាក់ថា អ្នកជាមនុស្សញៀនសិច

ការរួមភេទ អាចជួយឲ្យគូរស្នេហ៍គ្រប់រូបមានភាពរីករាយ បង្កើនភាពស្និទស្នាល និងបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានមួយជីវិត។ តែបើការរួមភេទរបស់អ្នក ស្ទើរក្លាយជាទម្លាប់ខ្វះមិនបានវិញនោះ វានឹងនាំឲ្យមានផលអាក្រក់ចំពោះខ្លួនឯង និងចំណងស្នេហារបស់អ្នកទៅវិញ។ មានសញ្ញាមួយចំនួន ដែលអ្នកអាចសង្កេតមើលដឹងដោយខ្លួនឯងថា អ្នកកំពុងញៀនសិច ឬក៏អត់។

សកម្មភាពផ្លូវភេទដិតជាប់ក្នុងអារម្មណ៍

អ្នកមិនអាចឈប់គិតពីការរួមភេទបានឡើយ ដោយសាររូបភាព និងសកម្មភាពពេលអ្នករួមភេទ ឬរឿងសិចដែលអ្នកធា្លប់មើល តែងតែលេចឡើងជានិច្ចនៅពេលដែលបិទភ្នែក ទោះបីជាអ្នកមិនចង់គិតវាក៏ដោយ។

ប្រឹងចងចំណងស្នេហាដើម្បីរួមភេទ
នៅពេលដែលអ្នកកំពុងចងចំណងស្នេហាជាមួយដៃគូ អ្នកតែងគិតថាត្រូវតែឈានទៅដល់ការរួមភេទ។ ប្រសិនបើអ្នកតែងតែគិតបែបនេះមែន នោះចំណងស្នេហារបស់អ្នក ក៏កំពុងប្រឈមនឹងការបែកបាក់ហើយ។

ជួយខ្លួនឯង
តាំងពីពេលក្រោកពីគេងពេលព្រឹក ងូតទឹកទៅធ្វើការ រហូតដល់ពេលល្ងាច អ្នកតែងតែមានអារម្មណ៍ថា ចង់សម្រេចកាមដោយខ្លួនឯង។

ខ្វាយខ្វល់តែការរួមភេទ
ស្ទើរតែពេញមួយថ្ងៃ ទោះជានៅទីណា ពេលណាក៏ដោយ នៅក្នុងខួរក្បាលរបស់អ្នកនឹងឃើញតែពីការរួមភេទ ថាតើអ្នកគួរតែប្រើទិចនិចបែបណា ឬក្បាច់អ្វីសម្រាប់ការរួមភេទលើកក្រោយ។

ទម្លាប់ទៅកន្លែងរកស៊ីផ្លូវភេទ
ដើម្បីសម្រេចអារម្មណ៍សប្បាយមួយភ្លេតៗ អ្នកត្រូវការចំណាយលុយ ហើយត្រូវប្រថុយនឹងហានិភ័យឆ្លងជំងឺជាច្រើន ពីនារីបំរើសេវាផ្លូវភេទទាំងនោះ។

មុខជាព្រះ ចិត្តជាប្រេត

នៅចំពោះមុខអ្នកដ៏ទៃ អ្នកជាមនុស្សដែលរួសរាយរាក់ទាក់ ហើយទទួលបានការស្រលាញ់ពីអ្នកផងទាំងពួង ប៉ុន្តែនៅក្នុងចិត្តរបស់អ្នកតែងតែមានអារម្មណ៍ចង់រួមភេទ និងគំនិតផ្តេសផ្តាស ទៅអ្នកទាំងនោះទៅវិញ។

ហេតុដូច្នេះហើយ នៅពេលសង្កេតឃើញថាខ្លួនឯងកំពុងមានទម្លាប់ ឬការគិត ដូចអ្វីដែលបានរៀបរាប់ខាងលើ លោកអ្នកត្រូវតែព្យាយាមគ្រប់គ្រងចិត្តខ្លួនឯងឲ្យបាន ដោយការហាត់ប្រាណ អានសៀវភៅ និងដើរកំសាន្តឲ្យបានច្រើន៕

មតិយោបល់