ព័ត៌មានសុខភាព

ដុសធ្មេញខ្លាំងៗកុំគិតថាល្អ អានអត្ថបទនេះចប់អ្នកនឹងដឹង!!!

ជាធម្មតាដើម្បីថែរក្សាមាត់ធ្មេញឲ្យមានសុខភាពល្អ មនុស្សភាគច្រើនតែងតែទម្លាប់ដុសធ្មេញខ្លាំងៗ។ ប៉ុន្តែប្រសិនបើអ្នកគិតថា ការដុសធ្មេញបែបនេះអាចកម្ចាត់ចោលនូវរាល់ភាគល្អិត និងមេរោគទាំងឡាយចេញអស់ អ្នកគួរតែគិតម្តងទៀត។ ការដុសធ្មេញខ្លាំងៗ អាចបង្កឲ្យមានគ្រោះថ្នាក់ច្រើនជាងផលល្អ នេះបើយោងតាមសំដីរបស់វេជ្ជបណ្ឌិត Nikita Goyal។

តើមានអ្វីកើតឡើង នៅពេលដែលអ្នកដុសធ្មេញខ្លាំងៗពេក?

អ្នកត្រូវដឹងថា ការដុសធ្មេញខ្លាំងៗមិនអាចជួយឲ្យមាត់ធ្មេញមានសុខភាពល្អបានឡើយ។ ការដុសធ្មេញខ្លាំងៗ អាចបណ្តោលឲ្យរលាក សឹកធ្មេញ និងប៉ះពាល់ដល់អញ្ចាញធ្មេញ ជាពិសេសប្រសិនបើអ្នកប្រើប្រាស់ច្រាស់រឹង។

តើការដុសធ្មេញ គួរតែប្រើរយ:ពេលប៉ុន្មាន?

១.អ្នកមិនត្រូវដុសធ្មេញលើពី២ទៅ៣នាទីឡើយ ហើយមួយថ្ងៃត្រូវដុសសម្អាតឲ្យបាន៣ដងក្រោយពេលញ៉ាំអាហាររួច។
២.នៅក្នុងតំបន់នីមួយៗ អ្នកត្រូវដុសថ្នមៗយ៉ាងហោចណាស់៣០វិនាទី ទាំងផ្នែកខាងក្រៅ ខាងក្នុង និងខាងលើ ដើម្បីឲ្យស្អាតល្អ។ មិនតែប៉ុណ្ណោះ អ្នកត្រូវសម្អាតអណ្តោតផងដែរ ព្រោះបាក់តេរីជាច្រើនបានបណ្តុំគ្នានៅទីនេះ។

របៀប្រើប្រាស់ច្រាស់ឲ្យបានត្រឹមត្រូវ
១.ក្នុងរយ:ពេលមួយខែ អ្នកត្រូវប្តូរច្រាស់ថ្មីចេញម្តង។
២.អ្នកត្រូវជ្រើសយកច្រាស់ដែលមានសរសៃតូចៗ ហើយទន់ ទើបអាចសម្អាតបានសព្វកន្លែង។
៣.ក្នុងការដុសធ្មេញ ធ្វើត្រូវដុសរាងជារង្វង់ តែកុំប្រើកម្លាំងធ្ងន់ពេកប្រយ័ត្នប៉ះពាល់ដល់អញ្ចាតធ្មេញ៕

ប្រភព: thehealthsite

មតិយោបល់