តាមការស្រាវជ្រាវថ្មីមួយបានអះអាងថា ទារកអាចស្តាប់លឺសំលេងពីមជ្ឈដ្ឋានខាងក្រៅ និងបញ្ចេញសកម្មភាពឆ្លើយតបនៅក្នុងអំឡុងខែទី៨។ មិនតែប៉ុណ្ណោះ ទារកអាចបែងចែកសំលេងដាច់ដោយឡែកពីគ្នារវាងសំលេងដែលលឺដោយចៃដន្យ និងសំលេងដែលមនុស្សនិយាយជាមួយ។
អត្រាចង្វាក់បេះដូងរបស់ទារក អាចបង្ហាញពីការប្រែប្រួលនៃសកម្មភាពតិចតួច នៅពេលដែលស្តាប់លឺសំលេងអ្វីមួយ។ អ្នកជំនាញជឿជាក់ថា ត្រចៀករបស់ទារក មានសមត្ថភាពក្នុងការស្តាប់សំលេងមុនពេលកើត ប៉ុន្តែពួកគេត្រូវការពេលច្រើនឆ្នាំបន្ទាប់ពីសម្រាល ដើម្បីអភិវឌ្ឍជំនាញក្នុងការស្តាប់បានពេញលេញ។
ត្រចៀករបស់ទារកអាចមានការរំញោចដោយខ្លួនឯង នៅពេលដែលលឺសំលេងច្បាស់។ បើតាមការសិក្សាបានបង្ហាញថា នេះជាដំណាក់កាលដំបូងដែលទារកកំពុងតែវិវត្តសមត្ថភាពក្នុងការស្តាប់ និងរៀនភាសា។
ការស្រាវជ្រាវមួយផ្នែកតូចនៅក្នុងការសិក្សានេះ បានធ្វើការសិក្សាទៅលើស្ត្រីចំនួន២០នាក់ ដែលពពោះជិត៨ខែ បានបង្ហាញថា នៅពេលមានសំលេងពិតប្រាដកបន្លឺឡើង ទារកនៅក្នុងផ្ទៃអាចស្តាប់បាន។
អ្នកជំនាញបានបន្ថែមទៀតថា នៅពេលសរីរាង្គគ្រប់ផ្នែកអភិវឌ្ឍពេញលេញ ទារកចាប់ផ្តើមវិវត្តសមត្ថភាពក្នុងការស្តាប់បន្តិចម្តងៗ ហើយរៀននិយាយតាមក្រោយ បន្ទាប់ពីពេលសម្រាល៕
ប្រភពៈ boldsky&healthline
មតិយោបល់