ព័ត៌មានជាតិ

រថភ្លើង២ខ្សែ​បុកគ្នា នៅស្រុក​ព្រៃនប់ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសស្រាល

ព្រះសីហនុៈ រថភ្លើង២គ្រឿង បានបុកគ្នា កាលពីវេលា​ម៉ោង៩ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវដែក ស្ថិតក្នុងភូមិបឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដំបូងរថភ្លើងមួយខ្សែធ្វើដំណើរ​ទិស​ដៅពីក្រុងព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ យូ គឹម​សាន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅឃុំប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញលុះមកដល់ចំណុចកើតហេតុបានបុកគូថរថភ្លើងមួយខ្សែទៀត ដែលកំពុងចតស្ងៀម បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ សៅ សុផល អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់ មានទីលំនៅស្រុកត្រាំកក់ខេត្តតាកែវ រងរបួសស្រាល។

បច្ចុប្បន្នក្រុងបច្ចេកទេសក្រុមហ៊ុនរថយន្តភ្លើង កំពុងរៀបចំធ្វើការ​ជួសជុល៕

មតិយោបល់