តើសុភាពនារីដឹងទេថា ផ្លែល្ហុងទុំ និងប្រទាលកន្ទុយក្រពើ គឺជាឱសថដ៏ប្រសើរក្នុងការថែរក្សាសម្រស់? សារធាតុសំខាន់ៗដែលមាននៅក្នុងរបស់ទាំងពីរមុខនេះ អាចជួយកម្ចាត់ជាតិខ្លាញ់, ការពារស្បែកពីកាំរស្មី UV, ជួយឲ្យផ្ទៃមុខម៉ដ្ឋរលាង, ការពារស្បែកមិនឲ្យស្ងួត, ប្រឆាំងនឹងភាពជ្រីវជ្រួញ, កម្ចាត់រោមនៅលើផ្ទៃមុខ, បំបាត់ស្នាមអុចខ្មៅៗ ក្នុងពេលតែមួយ។
តើគួរតែធ្វើដូចម្តេចខ្លះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីឱសថទាំងពីរមុខនេះ?
របស់ដែលអ្នកត្រូវការ៖
– ល្ហុងទុំមួយចំហៀង
– សាច់ប្រទាល់កន្ទុយក្រពើស្រស់ ១ស្លាបព្រា
ការរៀបចំ៖
– យកសាច់ប្រទាលកន្ទុយក្រពើ និងល្ហុងទុំ ក្រឡុកឲ្យក្លាយទៅជាល្បាយ។
ការប្រើប្រាស់៖
– ចាប់ផ្តើមអនុវត្តលើផ្ទៃមុខរបស់អ្នកឲ្យសព្វល្អ។
– រួចទុកឲ្យបានប្រហែលជា ២០ នាទី។
– ចុងក្រោយលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
សូមអនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ ហើយអ្នកនឹងឃើញលទ្ធផលបណ្តើរៗបន្ទាប់ពីប្រើបានមួយសប្តាហ៍៕
មតិយោបល់