ពេលអាកាសធាតុត្រជាក់មនុស្សភាគច្រើនតែងតែជួបបញ្ហាក្អក និងហៀរសំបោរ ជាពិសេសសម្រាប់ក្មេងៗតែម្តង។ ប៉ុន្តែជំងឺទូទៅមួយប្រភេទនេះ អ្នកអាចធ្វើការព្យាបាលដោយខ្លួនឯងបាន ជាមួយនឹងឱសថសាមញ្ញៗដែលមាននៅក្នុងផ្ទះបាយស្រាប់។
បើយោងតាមអ្នកជំនាញបានបង្ហាញថា ខ្ញីជាឱសថដ៏ពូកែបំផុតក្នុងការព្យាបាលអាការក្អក និងហៀរសំបោរក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ ឪពុកម្តាយគ្រប់រូបគួរតែស្វែងយល់ពីវិធីងាយៗ ដើម្បីដោះស្រាយពេលដែលកូនជួបបញ្ហាបែបនេះ។
ធាតុផ្សំ៖
– ខ្ញីចាស់ចំនួន ៥០ក្រាម
– អំបិល ២០ក្រាម
– ទឹក ១លីត្រ
ការអនុវត្ត៖
– យកខ្ញីចិតសំបកចេញឲ្យស្អាត រួចបុកឲ្យម៉ត់
– ដាក់ធាតុផ្សំទាំងអស់ចូលទៅក្នុងឆ្នាំមួយ រួចដាំឲ្យពុះរយៈពេល៥នាទីទើបលើកចេញ
– នៅពេលដែលល្បាយនេះថយកម្តៅ(ក្តៅឧណ្ឌៗ) ត្រូវដាក់ជើងត្រាំទាំងពីរ ហើយធ្វើការម៉ាស្សាមុនពេលចូលគេង។
– រយៈពេល ៣ថ្ងៃ កូនរបស់អ្នកនឹងជាសះស្បើយពីបញ្ហាក្អក និងហៀរសំបោរ។
ចំណាំ៖ វិធីនេះប្រើបានទាំងកុមារ និងមនុស្សពេញវ័យ ប៉ុន្តែសម្រាប់អាការជំងឺស្រាលៗប៉ុណ្ណោះ។ ប្រសិនកូនរបស់អ្នកមានអាការក្អក និងហៀរសំបោរធ្ងន់ធ្ងរត្រូវប្រញាប់នាំទៅមន្ទីរពេទ្យភ្លាម៕
មតិយោបល់