ព័ត៌មានសុខភាព

ខំតែរក! តាមពិតកំពូលឱសថព្យាបាលបញ្ហាឈឺធ្មេញនៅក្បែរខ្លួនសោះ!

អាការឈឺធ្មេញ គឺជាបញ្ហាទូទៅមួយដែលបង្កឡើងដោយសារតែកង្វះអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ ឬកើតជំងឺដង្កូវស៊ីធ្មេញជាដើម។ នៅពេលដែលឈឺធ្មេញម្តងៗ ពិតជាពិបាកទ្រាំខ្លាំងណាស់ រហូតដល់អ្នកខ្លះរត់ទៅដកធ្មេញចោលថែមទៀត។ ក៏ប៉ុន្តែបើយោងតាមគេទំព័រ boldsky បានចុះផ្សាយថា បញ្ហាឈឺធ្មេញ និងដង្កូវស៊ីធ្មេញអាចព្យាបាលបាន ដោយប្រើប្រាស់ប្រេងដូង។ ប្រេងដូងត្រូវបានគេរកឃើញថា មានសមត្ថភាពអាចទប់ស្កាត់បញ្ហាឈឺធ្មេញ ព្យាបាលបញ្ហាដង្កូវស៊ីធ្មេញ ជួយឲ្យធ្មេញសស្អាត មានសុខភាពល្អ ហើយមិនបង្កឲ្យរលាក ឬកើតបញ្ហាផ្សេងៗដូចផលិតផលគីមីមួយចំនួនឡើយ។

ធាតុផ្សំ៖

  • ប្រេងដូង កន្លះពែង
  • ម្សៅសូដា ២ទៅ៣ស្លាបព្រា (baking soda)
  • ទឹកក្រូចឆ្មារ ១៥ទៅ៣០តំណក់

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់នៅក្នុងកូនចានមួយ ឲ្យរលាយក្លាយជាល្បាយ។
២.បន្ទាប់មកដួសល្បាយនេះដាក់លើច្រាស់ ហើយដុសដូចថ្នាំដុសធ្មេញធម្មតា។
៣.ដុសឲ្យសព្វកន្លែងយ៉ាងហោចណាស់រយៈពេល២នាទី រៀងរាល់ក្រោយពេលបាយរួច។

ចំពោះអ្នកដែលមានបញ្ហាដង្កូវស៊ីធ្មេញធ្ងន់ធ្ងរ ដល់ថ្នាក់ប្រហោងធ្មេញ សូមប្រញាប់ទៅជួបអ្នកជំនាញ ដើម្បីរកវិធីដោះស្រាយឲ្យបានឆាប់៕

ប្រភព៖ boldsky

មតិយោបល់