ព័ត៌មានសុខភាព

ដាក់ស្លឹកស្ពៃលើដើមទ្រូង អាចបំបាត់ការហើមសុដន់ និងឈឺចាប់ដោយសារបំបៅដោះកូន

ស្ត្រីជាច្រើននៅប៉ែកអឺរ៉ុប និងអាមេរិក បានចាប់ផ្តើមពេញនិយមក្នុងការដាក់ស្លឹកស្ពៃលើដើមទ្រូង ព្រោះវាអាចកាត់បន្ថយអាការៈហើមសុដន់ និងជួយបំបាត់ការឈឺចាប់ដោយសារតែការបំបៅដោះកូន។

ដូចគ្នានេះផងដែរ វាអាចបន្ធូរបន្ថយការឈឺចាប់ និងភាពតានតឹងដែលបង្កឡើងដោយសារតែការពាក់អាវទ្រនាប់។
បើយោងតាមការសិក្សាបានបង្ហាញថា ប្រសិនបើអ្នកកំពុងតែបំបៅកូនដោយទឹកដោះ គួរតែដាក់ស្លឹកស្ពៃនៅលើដើមទ្រូងផ្ទាល់។ វិធីនេះមិនត្រឹមតែផ្តល់ភាពត្រជាក់ប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការឈឺចាប់ និងហើមថែមទៀត។
របៀបប្រើស្លឹកស្ពៃ ដើម្បីកាត់បន្ថយការឈឺចាប់ និងហើមសុដន់៖
– ដាក់ស្ពៃទាំងមូលនៅក្នុងទូរទឹកកកចំនួនមួយម៉ោង។ នៅពេលដែលត្រជាក់បកសំបកខាងក្រៅចេញ រួចយកពីរស្រទាប់មកប្រើ។
– មុននឹងប្រើត្រូវលាងសម្អាតសិន ព្រោះវាអាចមានភាពកខ្វក់នៅជាប់ ឬមានសំណល់ថ្នាំសម្លាប់សត្វល្អិត។
– កាត់តម្រឹមស្លឹកស្ពៃឲ្យត្រូវនឹងសុដន់របស់អ្នក ដើម្បីងាយស្រួលក្នុងការប្រើប្រាស់។
– ចាប់ផ្តើមគ្រប់ដណ្តប់លើសុដន់ទាំងមូល តែត្រូវទុកមួយប្រលោះសម្រាប់ចុងសុដន់។
– ទុកនៅលើដើមទ្រូងរយៈពេល ២០នាទី ឬរហូតទាល់តែស្លឹកស្ពៃឡើងកម្តៅ ទើបយកវាចេញ។
– ព្យាយាមអនុវត្តជាប្រចាំប្រសិនបើចាំបាច់៕

cambag

មតិយោបល់