ព័ត៌មានសុខភាព

ប្រយ័ត្នឲ្យមែនទែ! ក្មេងស្រីអាយុ៩ឆ្នាំក៏អាចកើតជំងឺមហារីកក្រពេញអូវែដែរ

ថ្មីៗមានករណីមិនគួរឲ្យជឿមួយបានកើតឡើងចំពោះក្មេងស្រីជនជាតិចិនវ័យ៩ឆ្នាំម្នាក់ ដែលមានឈ្មោះថា Xiaozha ដោយសារតែពោះរបស់នាងចេះរីកធំទៅៗ ហើយមានការឈឺចាប់រយ:ពេលមួយខែ។ បន្ទាប់ពីបញ្ចូនទៅកាន់មន្ទីរពេទ្យ អ្នកជំនាញបានពិនិត្យឃើញមានដុំសាច់ដ៏ធំមួយនៅក្នុងក្រពេញអូវែរបស់នាង ហើយត្រូវការវះកាត់ជាបន្ទាន់។

លោកសាស្ត្រាចារ្យ Truong Dek Khai បានធ្វើការវះកាត់យកដុំសាច់នោះចេញពីអូវែរបស់នាង គឺមានទំហំ 15cm x 15cm ដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីការវះកាត់គ្រូពេទ្យបានធ្វើការព្យាបាលសុខភាពរបស់នាង ឲ្យជាសះស្បើយឡើងវិញទាំងស្រុង។
លោកសាស្ត្រាចារ្យ Khai បានបន្ថែមទៀតថា ដុំសាច់ក្នុងក្រពេញអូវែនេះមានច្រើនប្រភេទណាស់ ហើយក៏ពិបាកនឹងចាត់វិធានការបង្ការដែរ។ នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់តែងតែទទួលបានអ្នកជំងឺមហារីកក្រពេញអូវែសុទ្ធតែមនុស្សវ័យក្មេង។ ចំពោះក្មេងស្រីដែលកើតមានជំងឺនេះ នឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការបន្តពូជទៅថ្ងៃក្រោយ។

ដូច្នេះហើយ ឪពុកម្តាយគ្រប់រូបគួរតែចេះសង្កេតមើលភាពមិនប្រក្រតីរបស់កូន ជាពិសេសប្រសិនបើឃើញរោគសញ្ញាដូចខាងក្រោមនេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
-នោមញឹកខុសប្លែកពីធម្មតា
-នៅសុខៗស្រាប់តែពោះចេះតែរីកធំខុសប្រក្រតី
-ឈឺពោះជាប្រចាំដោយមិនដឹងពីមូលហេតុ

ដុំសាច់ក្នុងក្រពេញអូវែពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយប្រសិនបើអ្នកនាំកូនទៅព្យាបាលមិនទាន់ពេលទេ នឹងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជរបស់ពួកគេជាមិនខាន។ ដូច្នេះ កុំបណ្តែតបណ្តោយយូរ ប្រសិនបើអ្នកសង្កេតឃើញភាពមិនប្រក្រតីដូចចំណុចខាងលើនេះ៕

មតិយោបល់