ព័ត៌មានសុខភាព

ប្រើធាតុផ្សំ២មុខគត់ សក់ធ្លាប់តែខូចនឹងប្រែជាទន់រលោងស្អាតដូចបំណង

តើអ្នកចង់បានសក់ទន់រលោងស្អាតមែនទេ? តើអ្នកធ្លាប់សាកល្បងផលិតផលអស់ជាច្រើនមកហើយ តែមិនបានសម្រេចដូចបំណងទៀតមែនទេ? បើដូច្នោះមែន ល្មមដល់ពេលដែលអ្នកត្រូវប្តូរមកប្រើប្រាស់រូបមន្តធម្មជាតិម្តងហើយ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ទឹកខ្មេះប៉ោម និងស៊ុតស គឺជាគ្រឿងផ្សំធម្មជាតិដ៏មានអានុភាពបំផុត ដែលអាចជួយស្តារសក់ឲ្យរួចផុតពីភាពរិចរិល។ ធាតុផ្សំទាំងពីរមុខនេះ ត្រូវបានគេប្រើប្រាស់ធ្វើជាគ្រឿងថែរក្សាស្បែកតាំងពីយូរលង់ណាស់មកហើយ ហើយវាក៏ត្រូវបានគេប្រើសម្រាប់ដោះស្រាយបញ្ហាសក់ផងដែរ។ ខាងក្រោមនេះ គឺជារៀបប្រើប្រាស់ទឹកខ្មេះប៉ោម និងស៊ុតស ដើម្បីព្យាបាលសក់ឲ្យទន់រលោងស្អាត៖

ធាតុផ្សំ៖

  • ទឹកខ្មេះប៉ោម កន្លះស្លាបព្រាកាហ្វេ
  • ស៊ុតមួយគ្រាប់ (គោះយកតែស៊ុតស)

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយសាច់មួយ។
២.យកល្បាយនេះមកលាបឲ្យសព្វទាំងសក់ និងស្បែកក្បាល។
៣.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល១៥នាទី ទើបលាងសម្អាតចេញដោយប្រើសាប៊ូធម្មតា។
៤.ដើម្បីឆាប់ទទួលបានផល អ្នកត្រូវព្យាយាមអនុវត្តឲ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍៕

មតិយោបល់