អាការក្អួតចង្អោរដែលកើតមានចំពោះមនុស្សស្រី ជាទូទៅមនុស្សគ្រប់គ្នាតែងតែយល់ថា ជារោគសញ្ញានៃការចាញ់កូន ក៏ប៉ុន្តែមិនមែនដូចអ្វីដែលអ្នកគិតទាំងស្រុងនោះទេ អ្នកជំនាញបានបង្ហាញថា អាការក្អួតចង្អោរក៏អាចបណ្តោលមកពីជំងឺក្រពះពោះវៀនដែរ។
ដំបៅក្រពះ និងពោះវៀនតូច
អ្នកដែលកើតជំងឺបែបនេះ តែងតែមានអាការក្អួតចង្អោរ ឬមានអារម្មណ៍្រក្រហាយទ្រូង បន្ទាប់ពីញ៉ាំអាហាររួច។ ជួនកាលអ្នកមានអារម្មណ៍ ដូចជាក្តៅខ្លាំងនៅក្នុងក្រពះ នៅពេលស្រេកឃ្លាន ហើយសូម្បីតែបន្ទាប់ពីការញ៉ាំអាហាររួច។
ដូច្នេះ ដើម្បីកាត់បន្ថយជំងឺដំបៅក្រពះពោះវៀន អ្នកត្រូវផ្លាស់ប្តូររបបអាហារ ដែលសម្បូរជាតិខ្លាញ់ ហិរ និងជូរ ដែលធ្វើឲ្យជាតិអាស៊ីតក្រពះកើនឡើងច្រើនក្នុងពេលដ៏ខ្លី។
រលាកក្រពះ
អ្នកនឹងមានអារម្មណ៍ថាឆ្អែត មិនចង់ញ៉ាំអាហារអ្វីទាំងអស់ ហើយចង់ក្អួរចង្អោរថែមទៀត។ លើសពីនេះ អ្នកនឹងមានការឈឺចាប់ផ្នែកខាងលើឈៀងខាងស្តាំ ហើយមានក្លិនជូរ ឬអាក្រក់ចេញមកតាមមាត់ និងមានអារម្មណ៍ក្តៅក្នុងក្រពះ។
រលាកខ្នែងពោះវៀន
អ្នកនឹងមានអារម្មណ៍ចង់ក្អួត ទោះបីជាមិនទាន់ញ៉ាំអាហារក៏ដោយ។ ដំបូងអ្នកនឹងមានអារម្មណ៍ថា ឈឺចាប់ក្នុងពោះផ្នែកខាងលើ ហើយផ្លាស់មកខាងក្រោមបន្តិចម្តងៗវិញ។
នៅពេលដែលការឈឺចាប់ ចាប់ផ្តើមវាយប្រហារខ្លាំង អ្នកគួរតែស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់ ព្រោះប្រសិនបើជំងឺនេះមានអាការធ្ងន់ធ្ងរ អាចឈានដល់ដំណាក់កាលវះកាត់៕
ដកស្រង់ពី៖ soha
មតិយោបល់