ព័ត៌មានសុខភាព

វិធី៤យ៉ាង មិនបាច់ប្រើថ្នាំក៏របួសឆាប់ជាដែរ

ការត្រូវរបួស អាចកើតឡើងគ្រប់ពេលវេលា ប្រសិនបើអ្នកធ្វើការងារដោយមិបានប្រុងប្រយ័ត្ន។ កាលណាមានស្នាមរបួស ឬស្នាមដំបៅនៅលើរាងកាយ អ្នកច្បាស់ជាមិនហ៊ានស្លៀកខ្លីបញ្ចេញសាច់ឡើយ ជាពិសេសអ្នកអាចនឹងបាត់បង់សម្រស់បើរបួសកើតមាននៅលើផ្ទៃមុខ។

ប៉ុន្តែមានវិធី៤យ៉ាង ដែលអាចជួយព្យាបាលស្នាមរបួសឲ្យឆាប់ជាសះស្បើយ ដោយមិនចាំបាច់ប្រើថ្នាំពេទ្យឡើយ។

១. ទឹកឃ្មុំ
ក្រៅពីរសជាតិផ្អែមឆ្ងាញ់ ទឹកឃ្មុំជាស្តេចឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ជាពិសេសក្នុងការផ្សះដំបៅដាច់រលាត់ និងមុតស្បែកជាដើម។ អ្នកគ្រាន់តែយកទឹកឃ្មុំមកលាបលើកន្លែងដែលមានរបួស មួយថ្ងៃឲ្យបាន២ទៅ៣ដង ព្រោះទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងបាក់តេរីយ៉ាងច្រើនលើសលុប។ មិនតែប៉ុណ្ណោះ ការទទួលទានទឹកឃ្មុំក៏អាចព្យាបាលជំងឺជាច្រើនមុខផងដែរ។

២. អាហារសម្បូរប្រូតេអ៊ីន
ប្រូតេអ៊ីន មានប្រយោជន៍បំផុតក្នុងព្យាបាលរបួសសាច់ដុំ និងរបួសសន្លាក់។ ដូច្នេះលោកអ្នកគួរតែទទួលអាហារទាំងឡាយណា ដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ នៅពេលដែលលោកអ្នកមានរបួសសាច់ដុំ និងរបួសសន្លាក់។ ជាពិសេសការទទួលទានពេលមុនចូលគេង ព្រោះខ្លួនប្រាណរបស់អ្នកកំពុងតែសម្រាក ដែលផ្តល់ឱកាសក្នុងការប្រូតេអ៊ីនទាំងអស់ ទៅធ្វើការព្យាបាលរបួសបានដោយងាយ។

៣. ប្រើវីតាមីនឲ្យត្រូវនឹងរបួស

ដើម្បីធ្វើរបួសកាន់តែឆាប់ជាសះស្បើយ លោកអ្នកគួរតែទទួលអាហារដែលសម្បូរវីតាមីន A C និង E ដូចជាត្រី Salmon ផ្លែក្រូច និងការ៉ុតជាដើម។

៤. ឈប់ជក់បារី

ប្រសិនបើអ្នកជក់បារីនៅពេលដែលមានរបួស វានឹងធ្វើឲ្យរបួសអ្នកមិនងាយជានោះទេ។ ផ្ទុយទៅវិញបើអ្នកឈប់ជក់បារី នោះប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងធ្វើការប្រយុទ្ធប្រឆាំងមេរោគបានល្អ៕

មតិយោបល់