ពន្លឺព្រះអាទិត្យ គឺជាសត្រូវដ៏ធំបំផុតសម្រាប់ស្បែក ប្រសិនបើអ្នកប៉ះពាល់នឹងពន្លឺព្រះអាទិត្យយូរស្បែកច្បាស់ជាកើតមានស្នាមអុជខ្មៅជាមិនខាន។ តែទោះជាយ៉ាងណា បញ្ហាសម្រស់មួយនេះអាចដោះស្រាយបានយ៉ាងងាយ ដោយអ្នកគ្រាន់តែប្រើដំឡូងបារាំង ៣យប់ប៉ុណ្ណោះនឹងទទួលបានផល។
ខាងក្រោមនេះ គឺជាវិធីពីរយ៉ាងដែលអ្នកអាចកម្ចាត់ស្នាមអុជខ្មៅដោយគ្មានផលប៉ះពាល់អ្វីឡើយ៖
១. ដំឡូងបារាំង និងក្រូចឆ្មា
ធាតុផ្សំ៖
– ដំឡូងបារាំង១មើម
– ក្រូចឆ្មា១ចំហៀង
ការរៀបចំ៖ អ្នកត្រូវចិតដំឡូងបារាំងលាងទឹកឲ្យស្អាត រួចកិនឲ្យក្លាយជាល្បាយ។ បន្ទាប់មកច្របាច់ក្រូចឆ្មាចូល ហើយកូរឲ្យរលាយចូលគ្នាក្លាយជាល្បាយសាច់មួយ។
របៀបប្រើ៖ ចាប់ផ្តើមអនុវត្តនៅលើផ្ទៃមុខរបស់អ្នកថ្នមៗ ហើយទុកចោលរយៈពេលប្រហែលជា២០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
២. ដំឡូងបារាំង និងការ៉ុត
ធាតុផ្សំ៖
– មើមការ៉ុតមួយកំណាត់
– ដំឡូងបារាំង ១មើម
ការរៀបចំ៖ ចិតសំបកដំឡូងបារាំង និងការ៉ុតលាងទឹកឲ្យស្អាត រួចកិនបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
របៀបប្រើ៖ លាបនៅលើផ្ទៃមុខរបស់អ្នកថ្នមៗ រួចទុករយៈពេល២០នាទី ទើបលាងសម្អាតចេញ។
ចំណាំ៖ ការប្រើប្រាស់វិធីទាំងពីរខាងលើនេះ នឹងឃើញលទ្ធផលក្នុងរយៈពេល៣ថ្ងៃ ប៉ុន្តែត្រូវព្យាយាមប្រើបន្តជារៀងរាល់យប់រហូតទាល់តែស្នាមអុជខ្មៅរលប់បាត់ទាំងស្រុង៕
មតិយោបល់