ព័ត៌មានសុខភាព

មិនគួរឲ្យជឿ! ចំណាយតិចបំផុត ឬសដូងបាតក៏អាចជាដាច់ដែរ

ជំងឺឬសដូងបាត ធ្វើឲ្យសរសៃឈាមក្នុងរន្ធគូថ រីកធំ និងហើម ហើយធ្វើឲ្យមានការឈឺចាប់ និងហូរឈាមតាមរន្ធគូថនៅពេលអ្នកបត់ជើងធំម្តងៗ។ មូលហេតុដែលបង្ករឲ្យអ្នកកើតជំងឺនេះ គឺដោយសារតែការទល់លាមក ប្រព័ន្ធរំលាយអាហារមានបញ្ហា ជំងឺរលាកពោះវៀន សម្ពាធពោះវៀនក្នុងអំឡុងពេលមានផ្ទៃពោះ និងដុះក្បាលពោះជាដើម។ ដើម្បីព្យាបាលជំងឺឬសដូងបាត ដោយមិនចាំបាច់ចំណាយច្រើន លោកអ្នកត្រូវអនុវត្តតាមវិធីខាងក្រោម៖


ធាតុផ្សំដែលអ្នកត្រូវស្វែងរក៖

– ពោតបារាំង ជាបន្លែមួយប្រភេទដែលសម្បូរជាតិសរសៃ និងស្នូលរបស់វាមានផ្ទុកអង់ហ្ស៊ីមមួយប្រភេទ ដែលអាចជួយបង្កើនទឹករំអិលក្នុងពោះវៀន ជួយជំរុញលាមកឲ្យចេញមកក្រៅបានងាយស្រួល។

– ប្រេងអូលីវ ជាប្រេងរំអិលធម្មជាតិ ដែលមានប្រសិទ្ធភាពក្នុងការធ្វើឲ្យលាមកទន់ និងកាត់បន្ថយការទល់លាមក។

របៀបធ្វើ៖
– យកពោបារាំងចំនួន ២ផ្លែចិតសំបកចេញ រួចយកតែស្នូលបានហើយ
– ដាក់ត្រាំជាមួយប្រេងអូលីវចំនួន ២ស្លាបព្រានៅក្នុងចាន
– បន្ទាប់មកទទួលទានក្រោយអាហារពេលល្ងាច

សូមព្យាយាមអនុវត្តរបៀបនេះជាប្រចាំក្នុងរយ:ពេល ២ទៅ ៣ខែ លោកអ្នកនឹងទទួលបានផល ប៉ុន្តែវាអាស្រ័យទៅលើស្ថានភាពជំងឺ និងសុខភាពរបស់លោកអ្នកផងដែរ។

បញ្ជាក់៖
ទោះបីជា ឱសថធម្មជាតិខាងលើនេះ គ្មានផលប៉ះពាល់អ្វីដល់សុខភាពក៏ដោយ លោកអ្នកគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន៕

មតិយោបល់