ព័ត៌មានសុខភាព

អាហារធម្មតាអញ្ចឹងសោះ តែជំងឺមហារីកសួតមិនហ៊ានបៀតបៀនឡើយ

ជំងឺមហារីកសួត កើតឡើងដោយសារតែ ការរស់នៅក្នុងបរិស្ថានកខ្វក់ ទម្លាប់ជក់បារី និងការទទួលទានអាហារ​មិនល្អជាដើម។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ជំងឺមហារីក អាចការពារបាន ប្រសិនបើអ្នក​ទទួលទាន​អាហារ​ធម្មជាតិ​៥ប្រភេទ​ជាប្រចាំ។ ជាពិសេសអាហារទាំងនោះ​ពិតជាងាយស្រួល​រកខ្លាំងណាស់​នៅលើទីផ្សានានា ហើយ​មានតម្លៃ​ថោក​ថែម​ទៀត។

១.ប៉េងប៉ោះ
ផ្លែប៉េងបោះមានផ្ទុកសារធាតុលីកូពីន (Lycopen) ដែលមានប្រសិទ្ធភាព​ប្រឆាំងនឹងជំងឺមហារីក​ខ្លាំងបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ប៉េងបោះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម​មានអានុភាព​សម្លាប់រ៉ាឌីកាល់សេរី ដែលបង្កឲ្យអ្នក​ឆាប់ចាស់។

ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលបាន​សារធាតុលីកូពីន គ្រប់គ្រាន់ អាចកាត់បន្ថយ​អត្រាកើត​ជំងឺមហារីក​ក្រពេញប្រូស្តាត មហារីកសុដន់ មហារីក្រពះ និងការពារជំងឺសួត​ថែមទៀត។

២.ការ៉ុត
មើមរុក្ខជាតិពណ៌លឿងមួយប្រភេទនេះ មានប្រសិទ្ធភាពព្យាបាល​ជំងឺឈាម និងបន្សាបជាតិពុល​ក្នុងរាងកាយ។ ប៉ុន្តែអ្នកត្រូវចាំថា ការ៉ុតដែល​ចម្អិននៅក្នុងសីតុណ្ហភាពខ្ពស់​ពេកអាចបាត់បង់​សារធាតុចិញ្ចឹម ផ្ទុយទៅវិញប្រសិនបើ​អ្នកញ៉ាំឆៅ គឺកាន់តែ​ល្អ​សម្រាប់​រាងកាយ។

៣.ផ្លែប៉ោម
ការស្រាវជ្រាវដោយសាកលវិទ្យាល័យ Hirosaki នៅប្រទេសជប៉ុន​បានបញ្ជាក់ថា សារធាតុ polyphenols ដែលមាន​នៅក្នុង​ផ្លែប៉ោម អាចជួយទប់ស្កាត់​ការរីកសាយ​នៃកោសិកាមហារីក។ ទន្ទឹមនឹងនេះផងដែរ ការសិក្សាជាច្រើន​បានបង្ហាញថា ផ្លែប៉ោម​មានផ្ទុកសារធាតុ​ប្រឆាំងអុកស៊ីតកម្ម ដែលមិនត្រឹមតែអាចសម្អាត​សួតប៉ុណ្ណោះទេ ថែមទាំង​អាចសម្លាប់​កោសិកាមហារីក​ថែមទៀត។

ប្រសិនបើអ្នកទទួលទានផ្លែប៉ោមជាប្រចាំ អាចកាត់បន្ថយហានិភ័យ​នៃជំងឺមហារីក​សួត​ដល់ទៅ ៤៦ភាគរយ និងជំងឺហារីក​ផ្សេងៗ​បាន​រហូតដល់​ទៅ២០ភាគរយ។

៤.ខ្ចឹមស
ការសិក្សាថ្មីមួយពីប្រទេសចិន បានរកឃើញថា មនុស្សដែលទទួលទានខ្ទឹមស​មួយសប្តាហ៍ ២ដង អាចកាត់បន្ថយ​ជំងឺ​មហារីកសួត ហើយសូម្បីតែជំងឺមហារីកសួត​ដោយសារតែការ​ជក់បារីក៏ដោយ។

ការសិក្សាជាច្រើន​បានបង្ហាញថា ខ្ទឹមសមានសមត្ថភាពប្រឆាំងនឹង​ជំងឺមហារីក ដោយសារតែវា​មានផ្ទុកជាតិប្រេងរលាយ​ក្នុងខ្លាញ់ ព្រមទាំង​សារធាតុ​ស្ពាន់ធ័រដែល​សម្លាប់កោសិកាមហារីក​បាន។

៥.ក្រូច
ពពួកក្រូចដូចជា ក្រូចថ្លុង ក្រូចពណ៌លឿង ក្រូចឆ្មា… គឺសម្បូរទៅដោយ​វីតាមីនC ដែលដើរតួនាទីយ៉ាងសំខាន់​ក្នុងការបង្ការ និង​ការពារជំងឺមហារីកសុដន់ ក៏ប៉ុន្តែវាក៏អាចការ​ពារជំងឺមហារីកសួត​យ៉ាងមានប្រសិទ្ធភាព​ផងដែរ៕

មតិយោបល់