មហារីក គឺជាជំងឺដ៏កាចសាហាវបំផុត ព្រោះមេរោគរបស់វាអាចកកើតយ៉ាងឆាប់រហ័ស និងឆ្លងទៅគ្រប់សារពាង្គកាយរបស់អ្នកទាំងអស់។ ដូច្នេះហើយអ្នកអាចនឹងស្លាប់ បើនៅតែខ្មាសអៀន ឬប្រងើយកន្តើយ នឹងរោគសញ្ញាទាំង៦ចំណុច នៃជំងឺមហារីករន្ធគូថ ដូចខាងក្រោមនេះ៖
១. ពោះវៀនធ្វើចលនាខុសធម្មតា
២. ការបន្ទោបង់ខុសធម្មតា
៣. មានដុំរឹង ឬដុំពកនៅជុំវិញទា្វរធំ
៤. ហូរឈាមតាមរន្ធគូថ
៥. មានការឈឺចាប់ត្រង់ទ្វារធំ
៦. រមាស់ ឬក្រហាយទា្វរធំ
ប្រសិនបើរោគសញ្ញាណាមួយដូចខាងលើកើតឡើងជាញឹកញាប់ លោកអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីអាចទទួលការព្យាបាលបានទាន់ពេលវេលា៕
មតិយោបល់