ព័ត៌មានសុខភាព

អាហារអាក្រក់បំផុត ដែលធ្វើឲ្យអ្នកកើតស្នាមសង្វារ

ស្នាមសង្វារ ជាបញ្ហាសម្រស់ទូទៅដែលស្ត្រីជាច្រើនតែងតែជួបប្រទះ ហើយតំបន់ដែលងាយរង់ផលប៉ះពាល់ខ្លាំងជាងគេគឺ ភ្លៅ ត្រគាក ទ្រូង ដើមដៃ គូទ និងពោះ។ មូលហេតុចម្បងដែលធ្វើឲ្យកើតមានស្នាមសង្វារគឺ ការទទួលទានរបបអាហារគ្មានផាសុខភាពអត្រានៃការរំលាយដំណើរការមិនល្អ ខ្ជិលធ្វើលំហាត់ប្រាណ ផ្លាស់ប្តូរអម៉ូន ខ្សោះជាតិទឹកក្នុងខ្លួន និងកត្តាហ្សែនជាដើម។

ក៏ប៉ុន្តែយោងតាមគេហទំព័រ boldsky បានបង្ហាញថា ប្រសិនបើអ្នកទម្លាប់ញ៉ាំអាហារល្អៗអាចជៀសផុតពីការកើតស្នាមសង្វារបាន។ ហេតុនេះហើយ អ្នកគួរតែប្រយ័ត្នចំពោះការញ៉ាំអាហារមួយចំនួនដូចខាងក្រោម៖

អាហារប្រៃ
ត្រូវជៀសវាងបរិភោគអាហារប្រៃពេក ព្រោះវាអាបង្កឲ្យចាល់ជាតិទឹកនៅក្នុងខ្លួន ដែលជាមូលហេតុទូទៅនៃការកើតស្នាមសង្វារ។ ជាតិប្រៃស្ថិតនៅក្នុងលំដាប់កំពូលនៃបញ្ជីនៃអាហារដែលបណ្តោលឲ្យកើតស្នាមសង្វារ។

អាហារសម្បូរជាតិខ្លាញ់
ជាតិខ្លាញ់មានមុខងារសំខាន់ខ្លាំងណាស់នៅក្នុងរាងកាយ ប៉ុន្តែអ្នកត្រូវគ្រប់គ្រងចំនួនខ្លាញ់ដែលរាងកាយទទួលយកក្នុងមួយថ្ងៃៗ។ ការបន្ថែមជាតិខ្លាញ់ច្រើនលើសកម្រិត អាចបណ្តោលឲ្យស្នាមសង្វារលេចចេញនៅផ្នែកណាមួយនៃរាងកាយ។

ជាតិស្ករ
ស្ករ គឺជាសត្រូវលាក់មុខដែលធ្វើឲ្យកើតមានស្នាមសង្វារ ប្រសិនបើអ្នកប្រើប្រាស់លើសកម្រិតរាល់ថ្ងៃ។ ជាតិស្ករមានសមត្ថភាពបង្កើតអាំងស៊ុយលីន ដែលអាចជំរុញដល់ការបង្កើតនៃជាលិកាខ្លាញ់កាន់តែច្រើនឡើងៗ។ នេះជាមូលហេតុមួយទៀត ដែលធ្វើឲ្យស្បែកលេចចេញស្នាមសង្វារ។

គ្រឿងស្រវឹង
ប្រសិនបើអ្នកចង់ឲ្យរាងកាយមានសុខភាពល្អ និងស្រស់ស្អាត គួរតែជៀសវាងទម្លាប់ប្រើប្រាស់គ្រឿងស្រវឹង។ ការសេពគ្រឿងស្រវឹង អាចបង្កើនកាឡូរីនៅក្នុងខ្លួនរបស់អ្នកកាន់តែច្រើន នេះហើយជាមូលហេតុដែលបណ្តោលឲ្យកើតមានស្នាមសង្វារចេញមក។

អាហារកែច្នៃ
អាហារកែច្នៃដូចជា នំភីហ្សា សាន់វ៉ិច សាច់ក្រក សាច់ផាត់… សុទ្ធតែជាអាហារដែលអាចធ្វើឲ្យអ្នកកើតមានស្នាមសង្វារបាន។ ដូច្នេះហើយ ប្រសិនបើអ្នកស្រឡាញ់សុខភាព និងសម្រស់ គួរតែជៀសវាងអាហារប្រភេទនេះ។

មតិយោបល់