ព័ត៌មានសុខភាព

វិធីសាស្ត្រមួយចំនួន ជួយធ្វើឲ្យភ្នែកមានសុខភាពល្អ

បរទេស: អាកាសធាតុក្ដៅ និងធូលីត្រូវបានគេចាត់ទុកថា ជាសត្រូវដ៏អាក្រក់បំផុត សម្រាប់ស្បែក និងភ្នែក នៅអំទ្បុងពេលរដូវក្ដៅ។ ខាងក្រោមនេះ ជាវិធីសាស្ត្រងាយៗ ដើម្បីជួយធ្វើឲ្យភ្នែករបស់អ្នក មានសុខភាពល្អ៖

១. ពាក់វ៉ែនតា ឬមួក
កាំរស្មីអ៊ុលត្រា អាចបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់ ដល់ភ្នែករបស់អ្នកបាន។ ហេតុដូចនេះ នៅពេលចេញទៅក្រៅ អ្នកគួរតែពាក់វ៉ែនតា ឬមួក ដើម្បីជួយការពារភ្នែករបស់អ្នកពីការបំផ្លាញ ដោយកាំរស្មីអ៊ុលត្រា។

download

២. ផ្ដល់អាហារល្អបន្ថែម
អំទ្បុងពេលរដូវក្ដៅ ការថែរក្សាសុខភាពភ្នែក ពិតជាមានសារសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា។ ហេតុដូចនេះ ការមានរបបអាហារល្អ ពិតជាមានសារ:ប្រយោជន៍បំផុត សម្រាប់សុខភាពភ្នែក។ អាហារមួយចំនួនដូចជា ការ៉ុត ខ្លាញ់ត្រី ឬ ស៊ុត ដែលសម្បូរនូវជាតិវីតាមីន A និងសារធាតុ DHA អាចជួយបំបាត់បញ្ហាភ្នែកស្ងួត និងធ្វើឲ្យប្រសើរឡើងនូវចក្ខុវិស័យ។

bigstock-Fresh-carrots-on-wooden-backgr-45794083

៣. លំហាត់ប្រាណភ្នែក
មិនមែនតែរាងកាយទេ ដែលត្រូវការលំហាត់ប្រាណ ប៉ុន្តែភ្នែកក៏ត្រូវការលំហាត់ប្រាណ សម្រាប់ពួកវាផងដែរ។ ការចំណាយរយ:ត្រឹមតែ ៥ទៅ១០នាទី ជារៀងរាល់ថ្ងៃ ដោយការបិទភ្នែក អាចជួយធ្វើឲ្យមានភាពប្រសើរទ្បើង សម្រាប់សុខភាពភ្នែក។

tumblr-o4yuhmnnlc1spqhdqo1-1280-1462630171865

៤. សម្រាកភ្នែក
ការនៅដល់យប់ជ្រៅ ឬធ្វើការជាមួយកុំព្យូទ័ររយ:ពេលយូរ នឹងបណ្ដាលឲ្យរងផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពភ្នែករបស់អ្នក។ ហេតុដូចនេះ អ្នកគួរតែឆ្លៀតពេលខ្លះ ដើម្បីសម្រាកភ្នែក ២ ទៅ៣នាទី ជារៀងរាល់ម៉ោង ទើបជាការល្អចំពោះសុខភាពភ្នែក។

closeeye

៥. អនាម័យ
វាពិតជាសំខាន់ណាស់ ក្នុងការពារភ្នែកអំទ្បុងពេលរដូវក្ដៅ ដោយការសម្អាតពួកវាឲ្យបានទៀងទាត់ ដូចជាលាងសម្អាតជាមួយទឺក ឬប្រើថ្នាំបន្តក់លាងភ្នែកជាដើម៕

download (1)

មតិយោបល់