បើយោងតាមអង្គការសុខភាពពិភពលោក WHO បានលើកទឹកចិត្តដល់ការប្រើប្រាស់ខ្ទឹមបារាំង នៅក្នុងករណីក្អក ផ្តាសាយ ការឆ្លងមេរោគ រលាកទងសួត…។ ព្រោះខ្ទឹមបារាំងមានគុណសម្បត្តិប្រឆាំងនឹងការរលាក ជាថ្នាំអង់ទីប៊ីយ៉ូទិក សម្លាប់មេរោគ ប្រឆាំងអុកស៊ីតកម្ម បំផ្លាញរ៉ាឌីកាល់សេរី និងលើកកម្ពស់ដល់សុខភាព។
ខ្ទឹមបារាំងមិនត្រឹមតែជាអាហារដែលមានតម្លៃថោក តែវាបានគេប្រើប្រាស់ធ្វើជាឱសថសម្រាប់ព្យបាលជំងឺតាំងពីសម័យបុរាណមកម្ល៉េះ។ ជាពិសេសសម្រាប់មនុស្សដែលមានជំងឺដូចខាងក្រោម៖
១. អាការៈក្អក
កាត់យកខ្ទឹមបារំាងមួយចំហៀង បន្ទាប់មកហាន់ឲ្យល្អិតលាយជាមួយនឹងស្ករត្នោត ១ស្លាបព្រាបាយ។ ក្រោយពីរក្សាទុករយៈពេលមួយម៉ោង អ្នកអាចយកមកលាយជាមួយនឹងអាហារសម្រាប់បរិភោគមួយថ្ងៃឲ្យបាន អាការក្អកនឹងឆាប់ជាសះស្បើយ។
២. បញ្ចុះកម្តៅ
ហាន់ខ្ទឹមបារាំងមួយចំហៀង លាយប្រេងដូងមួយស្លាបព្រាបាយ រួចម៉ាស្សានៅជើងឲ្យសព្វ។ វិធីនេះអាចកាត់បន្ថយជំងឺគ្រុនយ៉ាងមានប្រសិទ្ធិភាព។
៣. ក្តៅទ្រូង
អ្នកអាចប្រើប្រេងដូង និងខ្ទឹមបារាំងដូចចំណុចខាងលើ បន្ទាប់មកយកវត្ថុទាំងពីរនេះរុំនៅក្នុងកូនកន្សែងមួយ។ ចាប់ផ្តើមយកមកស្អំនៅលើដើមទ្រូង មួយសន្ទុះក្រោយមកអ្នកនឹងធូរស្បើយ។
៤. ជួយបន្សុទ្ធខ្យល់
ខ្ទឹមបារាំងអាចជួយសម្អាតមេរោគ និងបាក់តេរីមួយចំនួននៅក្នុងខ្យល់បាន។ ដូច្នេះអ្នកគ្រាន់តែហាន់ខ្ទឹមបារាំងជាចំណិតតូចៗ ដាក់ចោលនៅក្នុងបន្ទប់ជាការស្រេច។
ចំណាំ៖ វិធីនេះអាចប្រើបានទាំងកូនក្មេង និងមនុស្សចាស់ ប៉ុន្តែមុននឹងប្រើប្រាស់អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ឬពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ គឺកាន់តែប្រសើរ៕
មតិយោបល់