សូមប្រយ័ត្នចំពោះអាហារមួយចំនួន ព្រោះវាមិនត្រឹមតែអាចជួយបង្កើនចំណង់ផ្លូវភេទរបស់មនុស្សប្រុសបានប៉ុណ្ណោះទេ ហើយវាក៏អាចសម្លាប់ចំណង់ផ្លូវភេទបានដូចគ្នា ប្រសិនបើអ្នកទទួលទានច្រើនហួសហេតុពេកជាប្រចាំថ្ងៃ។
គ្រឿងស្រវឹង
ការញ៉ាំស្រា១កែវ ឬ២កែវអាចធ្វើឲ្យអ្នកមានភាពក្លាហាន ហានប្រឈមមុខនឹងដៃគូក្នុងកំឡុងពេលណាត់ជួបគ្នា។ តែទោះជាយ៉ាងណា ការទទួលទានគ្រឿងស្រវឹងអាចប៉ះពាល់អវិជ្ជមានដល់ជីវិតផ្លូវភេទ ព្រោះជាតិអាកុលនៅក្នុងស្រាមិនត្រឹមអាចកាត់បន្ថយចំណង់ផ្លូវភេទនោះទេ វាក៏អាធ្វើឲ្យអ្នកបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ព្រមទាំងអសុវត្ថិភាពចំពោះទំនាក់ទំនងស្នេហាផងដែរ។
សាច់អាំងនៅមានឈាម
បើទោះបីជាសាច់អាំងផ្តល់នូវសារធាតុស័ង្កសី និងប្រូតេអ៊ីនសម្រាប់រាងកាយរបស់អ្នកក៏ដោយ អ្នកគួរតែចង់ចាំថា សាច់ប្រភេទនេះមានផ្ទុកសារធាតុខ្លាញ់ និងកូឡេស្តេរ៉ុលយ៉ាងច្រើន។ ការបរិភោគអាហារប្រភេទនេះច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ សម្ពាធឈាមឡើងខ្ពស់ និងជំងឺសរសៃឈាមបេះដូង។ នៅពេលដែលប្រព័ន្ធឈាមរត់ត្រូវបានរងនូវផលប៉ះពាល់ មុខងារសរីរាង្គបន្តរបស់អ្នកក៏នឹងត្រូវរងផលប៉ះពាល់ខ្លាំងដូចគ្នា។
អាហារសម្បូរជាតិខ្លាញ់
ដំឡូងបារាំងចៀន និងអាហារចម្អិននៅក្នុងខ្លាញ់ អាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃឈាមបេះដូង។ ប្រភេទនៃជាតិខ្លាញ់ទាំងនេះ អាចរាំងស្ទះដល់លំហូរឈាម ដោយសារតែជាតិខ្លាញ់ត្រូវតោងជាប់ទៅនឹងជញ្ជាំងសរសៃឈាម ហើយនាំឲ្យមានបញ្ហារឹងសរសៃឈាម។ ដូច្នេះការបរិភោគអាហារប្រភេទនេះ អាចធ្វើឲ្យលំហូរឈាមទទួលរងនូវផលប៉ះពាល់ ហើយចំណងផ្លូវភេទរបស់អ្នកក៏ត្រូវកាត់បន្ថយផងដែរ។
ភេសជ្ជៈប៉ូវកម្លាំង
ទោះបីជាភេសជ្ជៈប៉ូវកម្លាំងមានការពេញនិយមសម្រាប់មនុស្សជាច្រើនក៏ដោយ ប៉ុន្តែថាមពលដែលងាយស្រូបធ្វើឲ្យហើមពោះ មិនស្រួលខ្លួន និងប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ក្រៅពីនេះ ភេសជ្ជៈប៉ូវកម្លាងមាសភាគម្យ៉ាងដែលអាចកាត់បន្ថយអ័រម៉ូន Testosterone ព្រមទាំងអាចកាត់បន្ថយមេជីវិតឈ្មោលធ្វើឲ្យគ្មានកូន៕
មតិយោបល់