ព័ត៌មានបច្ចេកវិទ្យា

របៀបបិទផ្ទប់សារប្រូម៉ូសិន ឬរំខានផ្ញើមកកាន់អាសយដ្ឋាន Gmail លោកអ្នក

តើអាសយដ្ឋាន Gmail របស់លោកអ្នកសម្បូរសារឃោសនារំខានដែរឬទេ តើសារទាំងនោះ កំពុងធ្វើឱ្យប្រអប់សាររបស់លោកអ្នកពេញហៀរមែនដែរឬទេ។ ដើម្បីដោះស្រាយបញ្ហានេះ គឺមានភាពងាយស្រួលខ្លាំងណាស់ ពោលគឺ នៅក្នុងគណនី Gmail ដែលអ្នកកំពុងប្រើប្រាស់ មានភ្ជាប់មកជាមួយមុខងារបិទផ្ទប់សាររំខានរួចទៅហើយ។ Post Tech សូមបង្ហាញជូនពីរបៀបប្រើប្រាស់មុខងារបិទផ្ទប់សារនោះជូនប្រិយមិត្តឱ្យបានជ្រាបដូចខាងក្រោម៖

1- ជាដំបូង សូមចុះឈ្មោះចូលក្នុងគណនីរបស់លោកអ្នក រួចចូលទៅកាន់មឺនុយ Settings ដែលឋិតនៅជ្រុងខាងលើ ផ្នែកខាងស្តាំនៃផ្ទាំងកម្មវិធី

2- បន្ទាប់មក សូមចុចលើ Filters and Blocked Address នោះលោកអ្នកនឹងឃើញជម្រើស “Create a new filter” មួយ។

3- សូមចុចលើជម្រើសនោះ ហើយនៅក្នុងប្រអប់ “From” សូមវាយបញ្ចូលអាសយដ្ឋានអីុម៉ែលដែលអ្នកចង់បិទផ្ទប់។ ឧទាហរណ៍: អ្នកអាចវាយបញ្ចូល dontsent2me@gmail.com ឬបើអ្នកចង់បិទផ្ទប់សារពីសារពីគេហទំព័រណាមួយ អ្នកអាចប្រើរូបមន្ត: *@xyz.com បាន។ បន្ទាប់មក សូមចុចលើ “Create filter with this search”

4- ប​ន្ទាប់មកទៀត សូមជ្រើសរើស Delete it ដើម្បីលុបសារដែលផ្ញើចូលពីអាសយដ្ឋាននោះដោយស្វ័យប្រវត្តិ។ ចំណាំ: ក្នុងករណីអ្នកលែងចង់បិទផ្ទប់សារពីអាសយដ្ឋានណាមួយវិញ លោកអ្នកគ្រាន់តែលុប filters ដែលខ្លួនបានបង្កើតឡើងហើយចេញ គឺជាការស្រេច៕

មតិយោបល់