ព័ត៌មានសុខភាព

៤សញ្ញានៃជំងឺមហារីកក្រពេញអូវែ ដែលស្ត្រីគ្រប់រូបត្រូវតែប្រុងប្រយ័ត្ន!!!

ជំងឺមហារីកក្រពេញអូវែ ត្រូវបានគេចាត់ទុកជាឃាត់ករលាក់មុខ ដែលអាចអភិវឌ្ឍពីកោសិកាក្រពេញអូវែទៅជាដុំសាច់ដ៏កាចសាហាវបំផុត។ ភាគច្រើនជំងឺនេះកើតមានចំពោះស្ត្រីដែលអស់រដូវ តែវាមិនងាយនឹងបង្ហាញរោគសញ្ញាឲ្យដឹងនោះទេ ហើយពេលខ្លះអាចច្រឡំជាមួយនឹងរោគសញ្ញានៃជំងឺស្រាលៗមួយចំនួនទៀត។ ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ pinoyhealthguide បានបង្ហាញថា មានរោគសញ្ញា៤ចំណុចដែលអាចបញ្ជាក់ថា ជាជំងឺមហារីកក្រពេញអូវែ។

ឈឺចាប់ត្រង់តំបន់ពោះ និងអាងត្រគាក
ប្រសិនបើអ្នកមានការឈឺចាប់ត្រង់ចំណុចនេះ មានរយ:ពេលច្រើនជាង៣សប្តាហ៍ហើយនៅតែមិនព្របាត់ទៀតនោះ គឺជារោគសញ្ញានៃជំងឺមហារីកក្រពេញអូវែ។ ជាធម្មតាអាការមួយនេះកើតឡើងចំពោះស្ត្រីក្រោយពេលអស់រដូវ។

នោមញឹក
រោគសញ្ញាមួយទៀត ដែលអ្នកអាចសង្កេតឃើញដោយខ្លួនឯង គឺការចូលបង្គន់ញឹកខុសប្លែកពីធម្មតា ហើយពិបាកក្នុងការបតជើងតូច បើទោះបីជាទឹកនោមគ្មានការផ្លាស់ប្តូរណាមួយក៏ដោយ។

ហើមពោះរហូត
បើអាការហើមពោះនៅតែបន្ត និងកើតឡើងម្តងហើយម្តងទៀតរយ:ពេលជាង៣សប្តាហ៍ជាប់ៗគ្នា អាចបញ្ជាក់ពីកំណើននៃដុំសាច់មហារីកកំពុងតែកើតមានឡើង។

នៅសុខៗស្រាប់តែចំណង់អាហារថយចុះ
ការធ្លាក់ចុះនៃចំណង់អាហារមួយរំពេច ហើយអូសបន្លាយរយ:ពេលយូរជាង៣សប្តាហ៍មិនព្រមបាត់ នោះជារោគសញ្ញានៃជំងឺមហារីកហើយ។ ដូច្នេះស្ត្រីគ្រប់រូបគួរតែប្រុងប្រយ័ត្ន ហើយត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ប្រសិនបើសង្កេតឃើញរោគសញ្ញាបែបនេះមែន៕

មតិយោបល់