បញ្ហារមាស់រន្ធគូថកើតឡើងដោយសារតែការបែកញើស ឬតំបន់គូថមានសំណើមជាប់ ទើបពពួកមេរោគផ្សិត ឬបាក់តេរីផ្សេងៗមានឱកាសបង្កើតកូនចៅ ដែលបណ្តោលឲ្យមានការរមាស់។ ដូច្នេះហើយ ដើម្បីកុំឲ្យខ្មាស់គេដោយសារតែទ្រាំមិនបានជាមួយនឹងភាពរមាស់ អ្នកត្រូវប្រញាប់ដោះស្រាយឲ្យបានឆាប់។
ធាតុផ្សំ៖
– សាច់ប្រទាលកន្ទុយក្រពើ ២ស្លាបព្រា
– ប្រេងដូង ១ស្លាបព្រា
ការអនុវត្ត៖
–កិន ឬប្រើស្លាបព្រាបំបែកធាតុផ្សំទាំងពីរមុខនេះឲ្យក្លាយជាល្បាយតែមួយ បន្ទាប់មកប្រើម្រាមស្អាតជ្រលក់លាបត្រង់តំបន់ដែលរមាស់។
–ទុកចោលរយៈពេល ១០ ទៅ ១៥នាទី ទើបលាងជម្រះចេញ។ ប្រើឱសថមួយនេះម្តងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ឲ្យបាន ១៥ថ្ងៃទើបឃើញលទ្ធផល៕
គុណប្រយោជន៍នៃប្រទាលកន្ទុយក្រពើ និងប្រេងដូង៖
ប្រទាលកន្ទុយក្រពើមានសមត្ថភាពក្នុងការកាត់បន្ថយការរលាក ដែលមានវត្តមាននៅក្នុងរន្ធគូថ ដូច្នេះបញ្ហារមាស់នឹងត្រូវបានកម្ចាត់។
ចំណែកឯប្រេងដូងវិញ មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលល្អបំផុតសម្រាប់បំផ្លាញ់មីក្រុបដែលមានវត្តមាននៅក្នុងតំបន់រន្ធគូថ ហេតុនេះហើយទើបការឆ្លងមេរោគ និងរមាស់ត្រូវបានទប់ស្កាត់។
ចំណាំ៖ ប្រសិនបើអ្នករមាស់ខ្លាំង មានការឈឺចាប់ ហើយមានឈាមហូរទៀតនោះ ត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យភ្លាម៕
មតិយោបល់