ជាការពិតណាស់ ស្ត្រីមានផ្ទៃពោះមិនបានគេងផ្ងារអស់ពេលជាច្រើនខែមកហើយ ក៏ប៉ុន្តែបន្ទាប់ពីវះកាត់សម្រាកកូនរួច តើស្ត្រីអាចគេងផ្ងារបានដែរឬទេ? ប្រសិនបើអ្នកគិតថា ក្រោយពេលសម្រាលកូនដោយវះកាត់ភ្លាម មានសេរីភាពក្នុងការគេង គឺខុសហើយ។ ត្រូវចាំថា ការគេងផ្ងារនៅពេលនេះ ធ្វើឲ្យប៉ះពាល់កាន់តែអាក្រក់ដល់មុខរបបួស ព្រោះអ្នកត្រូវងើបច្រើនដងដោយសារតែការបទជើងតូច ឬទារកយំ។
អ្នកម្តាយជាច្រើនចូលចិត្តគេងផ្ងារ ក្រោយពេលវះកាត់សម្រាលកូនរួច ប៉ុន្តែអ្នកជំនាញបានណែនាំថា អ្នកគួរតែជៀសវាងគេងបែបនេះ ជាពិសេសប្រសិនបើអ្នកមានទម្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះពោះរបស់អ្នកនៅតែធំ។ ការគេងផ្ងារ អាចដាក់សម្ពាធទៅលើស្នាមរបួស ហើយនាំឲ្យមានការឈឺចាប់កើតឡើង។ យកល្អអ្នកគួរតែរងចាំឲ្យរបួសជាសះស្បើយមួយខែ ឬពីរខែ មុនពេលព្យាយាមគេងផ្ងារ។
ជាជម្រើសដ៏ល្អបំផុត បន្ទាប់ពីការវះកាត់សម្រាលកូន គឺការគេងចំហៀង ប៉ុន្តែអ្នកត្រូវដាក់ខ្នើយនៅក្រោមពោះ ដើម្បីកាត់បន្ថយសម្ពាធលើស្នាមរបួស។ ព្រោះការវះកាត់មិនអាចធ្វើឲ្យពោះវិលមករកសភាពដើមបានភ្លាមៗនោះទ យ៉ាងហោចណាស់រយៈពេល៦សប្តាហ៍ដែរ៕
ប្រភព៖ thehealthsite
មតិយោបល់