ពេលក្លាយជាអ្នកម្តាយលើកដំបូងនៅក្នុងជីវិត មនុស្សស្រីមានការព្រួយបារម្ភជាច្រើនចំពោះសុខភាពរបស់កូន ដោយសារតែមិនដឹងត្រូវធ្វើដូចម្តេចខ្លះ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការផ្តល់ចំណីអាហារដល់ទារក ជាអ្វីដែលអ្នកម្តាយត្រូវប្រុងប្រយ័ត្នបំផុត ព្រោះទារកមិនអាចទទួលទានអាហារ ដូចជាមនុស្សធំបានទេ។ ខាងក្រោមជារបបអាហារដែលទារកគួរតែទទួលបាន៖
ខែទី១៖
ក្នុងអំឡុងខែទី១ អ្នកម្តាយគ្រប់រូបគួរតែបំបៅកូនដោយទឹកដោះតែមុខគត់ ហើយត្រូវជៀសវាងអាហារគ្រប់ប្រភេទសម្រាប់អំឡុងខែនេះ។ ម្យ៉ាងទៀតអ្នកម្តាយគួរបំបៅដោះកូន ជារៀងរាល់២ម៉ោងម្តង។
ខែទី២៖
បន្តបំបៅដោះកូនឲ្យបាន៧ទៅ៨ដងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកចង់បំបៅកូន ដោយទឹកដោះគោ លោកអ្នកគួរតែទៅពិគ្រោះជាគ្រូពេទ្យជំនាយជាមុនសិន។
ខែទី៣៖
ក្នុងអំឡុងខែនេះ អ្នកម្តាយអាចបំប៉ៅដោះជារៀងរាល់៤ម៉ោងម្តង។ រីឯអាហារផ្សេងៗក៏គួរកុំទាន់ផ្តល់ឲ្យទារកឡើយ។
ខែទី៤៖
មកដល់ខែទី៤ ក្រៅពីទឹកដោះម្តាយ អ្នកអាចបន្ថែមទឹកផ្លែឈើ ដើម្បីធ្វើទារកទទួលបានសារធាតុចិញ្ចឹមច្រើន។ ប៉ុន្តែលោកអ្នកត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាមុនសិន។
ខែទី៥៖
ខែទី៥ ជាខែដែលទារកអាចទទួលចំណីអាហារដូចជា ដំឡូងផ្អែម ចេក និងផ្លែប៉ោម ដែលកិនរួចជាដើម។ នៅពេលដែលបញ្ចុកអាហារទាំងនោះ មួយស្លាបព្រា ត្រូវមានទឹកដោះម្តាយមួយស្លាបព្រាដែរ។ ប៉ុន្តែលោកអ្នកត្រូវទៅពិភាក្សាជាមួយនិងគ្រូពេទ្យជំនាញ ថាអាហារប្រភេទណាដែលសាកសមនឹងកូនរបស់លោកអ្នក។
ខែទី៦៖
ប្រសិនបើកូនរបស់អ្នកមិនព្រមញ៉ាំអាហារ លោកអ្នកអាចរកទឹកផ្លែឈើណាដែលគាត់ចូលចិត្តមកជំនួសក៏បានដែរ។ លៃលកយ៉ាងណាធ្វើឲ្យកូនរបស់លោកអ្នកទទួលបានអាហារ ៦ដង ក្នុងមួយថ្ងៃ។
ខែទី៧៖
ក្នុងខែនេះ លោកអ្នកអាចផ្តល់ឲ្យទារកនូវអាហារជាច្រើនមុខ ដូចជា បាយ បបរ ទឹកដោះគោយ៉ាអួ ផ្លែប៉ោមកិន ចេកកិន ឬបន្លែដែលចម្អិនរួចហើយ។ អ្នកគួរតែឲ្យពួកគេញ៉ាំ ៦ដងក្នុងមួយថ្ងៃ (ច្រើន ឬតិច អាស្រ័យទៅនឹងរាងកាយរបស់ទារក)។
ខែទី៨-៩៖
លោកអាចបន្តធ្វើដូចខែទី៧ តែមិនត្រូវឲ្យទារកទទួលទានចំណីខាងក្រៅផ្ទះ ភេសជ្ជៈ សូកូឡា និងអាហារកែច្នៃឡើយ ព្រោះវាអាចធ្វើឲ្យក្មេងងាយឈឺ។
ខែទី១០-១២
អំឡុងខែនេះ ជាពេលវេលាដែលទារកត្រូវការអាហារយ៉ាងច្រើនសម្រាប់ការរីកលូតលាស់របស់ពួកគេ ដូចច្នេះលោកអ្នកត្រូវផ្តល់អាហារឲ្យគាត់តាមដែលអាចធ្វើទៅបានដូចជា បន្លែស្ងោ បាយ ទឹកដោះគោជូរ និងបន្លែតាមរដូវផងដែរ។ ទោះជាយ៉ាងណាលោកអ្នកក៏ត្រូវជៀសវាង គ្រាប់ផ្លែឈើ អាហារដែលប្រៃ និងស៊ុតឆៅ ឲ្យបានជាដាច់ខាត៕
មតិយោបល់