ព័ត៌មានសុខភាព

មូលហេតុសំខាន់ៗ ដែលស្ត្រីមានផ្ទៃពោះគួររួមភេទរាល់ថ្ងៃ

បរទេសៈ ស្ត្រីភាគច្រើនជឿថា ពួកគេមិនគួររួមភេទខណៈដែលកំពុងតែមានផ្ទៃពោះនោះឡើយ ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ប៉ុន្តែផ្ទុយទៅវិញការរួមភេទពេលមានផ្ទៃពោះល្អបំផុតក្នុងការពង្រឹងសាច់ដុំឲ្យមានកម្លាំងពេលឈឺពោះ និងពេលសម្រាល។

ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនដែលបានពីការរួមភេទក្នុងពេលមានផ្ទៃពោះ៖

បន្ថយសម្ជាធឈាម

អ្នកប្រហែលជាមិនដឹងទេថា ការរួមភេទអំឡុងពេលមានផ្ទៃពោះអាចជួយកាត់បន្ថយសម្ពាធឈាម។ ចំណុចនេះអ្នកត្រូវដឹងថា អ័រម៉ូនអុកស៊ីតូស៊ីន(Oxytocin) នឹងត្រូវបញ្ចេញក្នុងពេលរួមភេទ នេះហើយជាថ្នាំបន្ធូរភាពតានតឹង។ មិនតែប៉ុណ្ណោះ ការរួមភេទក្នុងពេលមានផ្ទៃពោះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ ហើយសំខាន់បំផុតកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។

គេងលក់ស្រួល

ក្នុងអំឡុងពេលមានផ្ទៃពោះអ្នកនឹងជួយប្រទះនូវបញ្ហាគ្រប់ប្រភេទ ទាំងការឈឺចាប់រាងកាយ, នោមញឹក ឬឧស្សាហ៍ភ្ញាក់ដោយសារតែការរើបំរាស់របស់ទារកនៅក្នុងស្បូន។

ហេតុនេះអ្នកត្រូវដឹងថា បន្ទាប់ពីរួមភេទឈានដល់ចំណុចកំពូល អ្នកនឹងមានអារម្មណ៍អស្ចារ្យ ហើយលែងមានបញ្ហាក្នុងការគេងទៀតហើយ។ នោះជាមូលហេតុដែលធ្វើការរួមភេទក្នុងពេលមានផ្ទៃពោះជារឿងដ៏សំខាន់។

បង្កើនភាពស្និតស្នាល

ការរួមភេទក្នុងពេលមានផ្ទៃពោះនឹងបង្កើនភាពស្និតស្នាលរវាងអ្នក និងដៃគូជារៀងរហូត។ តែមនុស្សជាច្រើនគិតថា ក្នុងពេលនេះធ្វើឲ្យស្ត្រីមានការធុញទ្រាន់ខ្លាំងណាស់ដូច្នេះគួរតែជៀសវាងការរួមភេទ។

ទោះជាយ៉ាងណា ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន (oxytocin) បានផ្សាភ្ជាប់ជាមួយអារម្មណ៍ ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះត្រូវការភាពស្និតស្នាលកាន់តែខ្លាំងឡើង។ ហេតុនេះហើយ ការរួមភេទក្នុងពេលមានផ្ទៃពោះធ្វើឲ្យមានសេចក្តីស្រឡាញ់កាន់តែខ្លាំង ហើយភាពស្និតស្នាលក៏កាន់តែច្រើនដែរ។

កាត់បន្ថយការឈឺចាប់

ចំណុចមួយទៀតអ្នកត្រូវដឹងថា ការរួមភេទអំឡុងពេលមានផ្ទៃពោះនឹងជួយកាត់បន្ថយការឈឺចាប់។ អ្វីដែលអ្នកត្រូវដឹងគឺ អ័រម៉ូនមួយចំនួនដូចជា prolactin, oestrogenand, progesterone ជួយបង្កើនលំហូរឈាមទៅកាន់អាងត្រគាក រួមទាំងទ្វារមាស ហើយពួកវានឹងបញ្ចេញទឹករំអិល និងអារម្មណ៍រំភើបញាប់ញ័រខ្ពស់៕

girl

មតិយោបល់