ព័ត៌មានជាតិ

អស់ពីស៊ីរីចូលយេម៉ែនវិញម្តង!!! ចំនួនអ្នកស្លាប់កើនដល់មួយម៉ឺននាក់ និង១០លាននាក់ទៀត កំពុងត្រូវការជំនួយជាបន្ទាន់

UN: ការិយាល័យផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជាជនស៊ីវិល បានកើនដល់១ម៉ឺននាក់ ខណៈអ្នករងរបួសជិត៤ម៉ឺននាក់ និងអ្នកត្រូវការជំនួយចំនួន ១០ លាននាក់ បន្ទាប់ពីកើតជម្លោះដ៏រាំរ៉ៃមួយ ក្នុងប្រទេសយេម៉ែន។ នេះបើតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សជាតិ លោក Jamie McGoldrick បានមានប្រសាន៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ នៅព្រឹកថ្ងៃអង្គារថា មនុស្សប្រមាណ១០លាននាក់ កំពុងត្រូវការជំនួយជាបន្ទាន់ នូវតំរូវការចាំបាច់ ក៏ដូចជាសុវត្ថិភាពក្នុងមូលដ្ឋានរបស់ពួកគេផងដែរ។

អង្គការសហប្រជាជាតិ បានដាក់លេខរៀងចំណាត់ថ្នាក់ទី១ នៃជម្លោះនៅក្នុងប្រទេសយេម៉ែន ដែលបានបង្កឲ្យមានវិបត្តិមនុស្សជាតិអាក្រក់បំផុត ក្នុងពិភពលោក។

សូមេជំរាបថា ជម្លោះនេះ បានផ្ទុះឡើងដោយពួកឧទ្ទាម Houthis រួមជាមួយកងកម្លាំងសម្ព័ន្ធមិត្តចម្រុះ បានធ្វើការវាយប្រហាក្រុមសម្ព័ន្ធមិត្តអារ៉ាប់ ដែលមានការគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត៕

មតិយោបល់