ព័ត៌មានសុខភាព

គ្រាន់តែធ្វើបែបនេះ១នាទី អ្នកនឹងគេងមិនលក់១ម៉ោង

ប្រសិនបើអ្នកចង់គេងលក់ស្រួលពេញមួយយប់ អ្នកគួរតែទុកទូរស័ព្ទនៅឲ្យឆ្ងាយពីខ្លួនតាំងពីពេលល្ងាច ហើយត្រូវចាំថា ការលេងទូរស័ព្ទមុនពេលចូលគេង១នាទី អ្នកនឹងមានបញ្ហាការគេងរហូតដល់១ម៉ោង។

តាមរយៈការសិក្សាមួយដែលបានធ្វើឡើងនៅឯសាកលវិទ្យាល័យ California San Francisco (សហរដ្ឋអាមេរិក) បានរកឃើញថា ការលេងទូរស័ព្ទដៃមុនពេលចូលគេង មានផលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងការគេង។ ទន្ទឹមនឹងនេះ ការស្ទង់មតិទៅលើមនុស្សជាង ៦៥០នាក់ ជាមធ្យមមានការលេងទូរស័ព្ទ ៣,៧នាទី ក្នុងរយៈពេលមួយម៉ោង។

អ្វីដែលគួរឲ្យកត់សម្គាល់នៃការស្រាវជ្រាវនេះ គឺគ្រាន់តែការលេងទូរស័ព្ទរយៈពេល១នាទី បង្កឲ្យមានបញ្ហាគេងរហូតដល់ទៅ១ម៉ោង នេះដោយសារតែបន្លឺចេញពីអេក្រង់ទូរស័ព្ទបញ្ចូនទៅកាន់ខួរក្បាល ទើបខួរក្បាលយល់ច្រឡំថាមិនទាន់ដល់ពេលសម្រាកឡើយ។

អ្នកជំនាញបានយល់ស្របថា ដើម្បីជៀសវាងកើតមានបញ្ហាគេងមិនលក់ អ្នកគួរតែឈប់ប្រើទូរស័ព្ទរយៈពេល១ទៅ២ម៉ោង មុនពេលចូលគេង។

សរុបមកវិញ ការគេងបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ហេតុនេះអ្នកគួរតែបោះបង់ទម្លាប់លេងទូរស័ព្ទមុនពេលចូលគេង៕

មតិយោបល់