ព័ត៌មានសិល្បៈ និងកម្សាន្ត

តម្លៃខ្លួន​របស់ នាយគ្រឿន ឡើងកប់​

ថ្លែង​មិនលាក់បាំង​ តារាកំប្លែង​ដ៏ល្បី​ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន លោកគ្រឿន បានថ្លែង​ប្រាប់ពីតម្លៃខ្លួន ក្នុងការ​ថត​ខ្សែភាពយន្ត​ដុំ និង តម្លៃខ្លួនក្នុងមួយថ្ងៃៗ ដោយមិនលាក់លៀម ក្នុងបទសម្ភាសន៍ ផ្ទាល់​ជាមួយ​អ្នកយកព័ត៌មាន Post Komsan ក៏ដូចជា Post News កាលពីម្សិលមិញ នៅលើទឹកដី​បាសិដ្ឋ ។​

សម្រាប់នាយគ្រឿន បច្ចុប្បន្ន​កំពុង​កាកកបយ៉ាងខ្លាំង ដោយមានផលិតកម្ម​ជាច្រើន បាន​ចូលរួមដណ្តើម​គ្នា​យកតារារូបនេះថត ហើយសម្រាប់តម្លៃខ្លួនវិញ​ កាន់តែខ្ពស់ដោយថតមួយថ្ងៃ​​ ស្មើ​ប្រាក់ខែ អ្នកធ្វើការមួយខែ​ ឬក៏ពីរខែក៏មាន​។​

នាយគ្រឿនថា សម្រាប់តម្លៃខ្លួ​នលោក ក៏អាចប្រាប់បានមានទៅអី មិនលាក់លៀមទេ ដោយគោលការណ៍ និងគំនិតលោក ចង់បានគឺ ពី ៤០០០ , ៤៥០០ ឬ ៥០០០ ដុល្លារ ។ ប៉ុន្តែ​ជួនកាលយើងចេះតែថាខ្លួនយើង ដោយផលិតកម្មខ្លះ គាត់ចង់បានយើងទៅថតដែរ ប៉ុន្តែគាត់គិតថាតួយើងតិច ដោយឲ្យតម្លៃអត់ដល់នេះទេ ដោយ ៣០០០ ក៏មាន ២៥០០ដុល្លារ​ ក៏មាន សម្រាប់រឿងដុំ ។ លោកថា ជួនកាលផលិតកម្មខ្លះ ចង់បានលោក​ថត​ជាថ្ងៃ​ ដោយ១ថ្ងៃ​តម្លៃ ៥០០ដុល្លារ​ ដោយអត់បានដូច​អ្វីដែលយើងគិតនោះទេ ៕​

មតិយោបល់