បរទេសៈ អ្នកម្តាយដែលមិនបានទទួលទានអាហារសម្បូរធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ នឹងធ្វើឲ្យកូនងាយទទួលរងឥទ្ធិពលពីជំងឺផ្សេងៗ។
ការសិក្សាបានបង្ហាញថា ហានិភ័យគួរឲ្យបារម្ភដែលបណ្តោលមកពីការមិនទទួលទានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ធ្វើឲ្យកូនមានជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល, ជំងឺទឹកនោមផ្អែម, លើសឈាម ឬបញ្ហាផ្សេងៗជាច្រើនទៀតទៅថ្ងៃអនាគត់។
លោក Geoffrey Clarke ដែលជាអ្នកដឹកនាំការសិក្សាមកពីសាលកវិទ្យាល័យ Texas បាននិយាយថា កត្តាចម្បងនៃការមិនទទួលទានអាហារសម្បូរសារធាតុចិញ្ចឹម នឹងធ្វើឲ្យកូនមានបញ្ហាបេះដូង។
អ្នកជំនាញជាច្រើនទៀតក៏បង្ហាញដែរថា ការទទួលទានអាហារសម្បូរសារធាតុចិញ្ចឹមក្នុងពេលមានផ្ទៃពោះពិតជារឿងសំខាន់ណាស់ ព្រោះវាអាចជួយការពារសុខភាពកូនពេញមួយជីវិត។ ដូច្នេះស្ត្រីត្រូវតែយកចិត្តទុកដាក់ចំពោះអាហាររូបត្ថម្ភ មុន និងក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីចៀសផុតពីផលប៉ះពាល់អវិជ្ជមានចំពោះទារក៕
មតិយោបល់