ជាទូទៅមនុស្សស្រីគួរតែយកកូនឲ្យបានមុនអាយុ៣៥ឆ្នាំ តែផ្ទុយទៅវិញមនុស្សស្រីមួយចំនួនបានពន្យាពេលយកកូន រហូតដល់អាយុ៣៥ឆ្នាំ ឬលើសនេះទៅទៀត ដោយសារកត្តាការងារ និងស្ថេរភាពហិរញ្ញវត្ថុជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការយកកូនចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ បង្កបញ្ហាយ៉ាងអាក្រក់ចំពោះស្រ្តី និងទារកក្នងផ្ទៃនៅពេលសម្រាល។
យោងតាមគេទំព័រ boldsky បានចុះផ្សាយឲ្យដឹងថា នៅពេលមនុស្សស្រីមានវ័យចំណាស់អ័រម៉ូនអុកស៊ីតូស៊ីន(oxytocin) ដែលមានមុខងារជួយសម្រួលដល់ការសម្រាលកូន មានការថយចុះគួរឲ្យកត់សម្គាល់ ហើយអាចធ្វើស្រ្តីពិបាកសម្រាល ឬសម្រាលមិនរួចផងដែរ។ ម៉្យាងទៀត អ័រម៉ូន (Progesterone) ដែលមានមុខងារផលិតអំប្រ៊ីយ៉ុងការពារ និងថែបំប៉នទារកក្នុងផ្ទៃក៏មិនសូវមាន ដែលជាហេតុអាចធ្វើកូនក្នុងផ្ទៃមានសុខភាពមិនល្អ ឬមានបញ្ញាមិនប្រក្រតី៕
មតិយោបល់