បរទេសៈ ការកើតអង្គែអាចធ្វើអ្នកទ្រាំស្ទើរលែងបាននៅពេលដែលរមាស់ម្តងៗ ហើយចង់តែអេះខ្លាំងៗដើម្បីឲ្យឆាប់ជ្រុះអស់នោះទេ។ តែទោះជាយ៉ាងណា ប្រសិនបើអ្នកមិនបានធ្វើការព្យាបាលឲ្យត្រឹមត្រូវ អង្គែទាំងនេះក៏មិនបាត់ទៅដោយងាយៗដែរ។
ដូច្នេះមានតែ ទឹកខ្មេះប៉ោម (Apple cider vinegar)ប៉ុណ្ណោះ ដែលអាចជួយបាន។ ព្រោះវាមានសមត្ថភាពច្រើនយ៉ាង កុំថាឡើយ សម្អាតផ្ទះ, សម្រកទម្ងន់ សូម្បីតែស្បែកក្បាលកើតអង្គែខ្លាំងក៏បាត់ដែរ។
របៀបប្រើប្រាស់
អ្វីដែលអ្នកត្រូវធ្វើនោះ គឺយកទឹកខ្មេះប៉ោមច្រកចូលដប(spray) បាញ់ទៅលើសក់ រួចប្រើក្រាស់ដែលមានធ្មេញញឹកសិតសក់របស់អ្នក។ ឥឡូវនេះអ្នកត្រូវយកថង់ប្លាស្ទិចគ្របសក់ឲ្យជិត រួចទុកប្រហែលជា ៣០នាទី។
សូមអនុវត្តវិធីនេះពីរដងក្នុងមួយសប្តាហ៍ ឬញឹកញាប់ជាងនេះអាស្រ័យទៅលើស្បែកក្បាលមានអង្គែធ្ងន់ធ្ងរ។ ក្រោយមកត្រូវលាងសក់ឲ្យស្អាត ព្រោះទឹកខ្មេះមានក្លិនឈួលខ្លាំងណាស់។
ទឹកខ្មេះប៉ោម មានអានុភាពអស្ចារ្យក្នុងការលាងសម្អាត សក់ និងស្បែកក្បាល។ ជាមួយគ្នានេះផងដែរ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក, កាត់បន្ថយការហើម ដែលបង្កឡើងដោយសារជំងឺប៉ោងសរសៃជើង៕
មតិយោបល់