ព័ត៌មានសុខភាព

៣ករណីដែលប្រុសៗមិនចង់ប្រើស្រោមអនាម័យនៅពេលរួមភេទ

ស្រោមអនាម័យប្រៀបដូចជាអង្គរការពារដ៏ពូកែបំផុត ដែលអាចជួយឲ្យមនុស្សគ្រប់គ្នាជៀសឆ្ងាយពីជំងឺផ្សេងៗ ព្រមទាំងការមានកូនដោយចៃដន្យផងដែរ។ ដូច្នេះហើយ រាល់ពេលដែលទៅរកសេវាផ្លូវភេទប្រុសៗតែងតែត្រូវការស្រោមអនាម័យជានិច្ច ប៉ុន្តែមាន៣ករណីដែលធ្វើឲ្យប្រុសៗបដិសេធចំពោះការប្រើស្រោមអនាម័យ។

ករណីទី១. ទុកចិត្តគ្នា
នៅពេលដែលដៃគូទាំងពីរទុកចិត្តគ្នា ថាមានសុវត្ថិភាព គ្មានការឆ្លងរោគ គ្មានការឆ្លងជំងឺផ្សេងៗតាមការរួមភេទ ជាពិសេសជំងឺអេដស៍។ ប្រសិនបើអ្នកគ្មានជំនឿជាក់ដៃគូរបស់អ្នកទេ ឬឧស្សាហ៍មានដៃគូច្រើន អ្នកគួរប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ។

ករណីទី២. ចង់បានកូន
ប្រសិនបើដៃគូទាំងពីរមានគម្រោងចង់បានកូន ពួកគេនឹងបដិសេធចំពោះការប្រើស្រោមអនាម័យ។ ប៉ុន្តែសម្រាប់យុវវ័យដែលពុំទាន់ចង់មានកូនគួរតែប្រើប្រាស់ស្រោមអនាម័យឲ្យត្រឹមត្រូវ ព្រោះវានឹងធ្វើឲ្យអ្នកមានមានសុវត្ថិភាព។

ករណីទី៣. ខ្វះចំណេះដឹង
ចំពោះអ្នកដែលខ្វះចំណេះដឹងផ្នែកផ្លូវភេទ តែងតែបំភ្លេចចោលនូវការប្រើប្រាស់ស្រោមអនាម័យ ជាពិសេសនៅពេលដែលពួកគេកំពុងតែមានអារម្មណ៍ពុះកញ្ជ្រាលខ្លាំង។ ប៉ុន្តែ នេះគឺជាករណីគ្រោះថ្នាក់បំផុត ព្រោះអ្នកអាចមានកូន ហើយត្រូវប្រឈមនឹងការឆ្លងជំងឺសង្គមផ្សេងៗ។ ដូច្នេះ ដើម្បីការពារខ្លួនអ្នក គ្រួសាររបស់អ្នក សង្គម ព្រមទាំងដៃគូរួមភេទ អ្នកត្រូវប្រើប្រាស់ស្រោមអនាម័យជានិច្ច៕

មតិយោបល់